នារីវ័យក្មេង និងស្រស់ស្អាតស្លាប់ ទាំងអយុត្តិធម៌ ខណៈពេលប្ដី ជាប់គុកអស់មួយជីវិត! ចុះកូនស្រី ៣ខែ?
ចិន៖ បុរសជាអ្នកមានទ្រព្យសម្បត្ដិម្នាក់ ដែលជាអ្នករស់នៅក្នុងណានជីង និងជាអ្នក សម្លាប់ប្រពន្ធវ័យក្មេងអាយុ ២២ឆ្នាំ ត្រូវបានប្រកាសឲ្យជាប់គុក អស់មួយជីវិតជាមួយនឹង ការពន្យារពេលដាក់ទោស ២ឆ្នាំ។
យោងទៅតាម CRI English បានឲ្យដឹងថា ការប្រកាសនេះ បានធ្វើឡើងដោយ តុលារការកម្រិតមធ្យម ក្នុងណានជីង ខេត្ដ Jiangsu ប្រទេសចិន កាលពីសុក្រ។ គួរបញ្ជាក់ថា Ji Xingpeng ជនល្មើស ដែលមានអាយុ ២៥ឆ្នាំ បានសម្លាប់ភរិយារបស់ខ្លួនដែលមាន វ័យ ២២ឆ្នាំ ឈ្មោះថា Qi Kexin នៅក្នុងផ្ទះរបស់ពួកគេ កាលពីខែ មេសា ថ្ងៃទី ២៥ ឆ្នាំ ២០១៣ នៅពេលដែល ជនល្មើសលឺគេនិយាយថា នាងបានភិតក្បត់ ជាមួយនឹង ខ្លួន ហើយកូនស្រី អាយុ ៣ខែនេះ ក៏មិនមែនជាកូនរបស់ខ្លួនផងដែរ។ នៅក្នុងពេលឈ្លោះគ្នា ជាមួយនឹង នារីជាភរិយានេះ ជនល្មើសបាន ប្រើកាំបិតចិតផ្លែឈើ ចាក់ទៅលើនាង ពី២០ ទៅ ៣០កាំបិត ខណៈពេលដែលជនល្មើស ស្ថិតនៅក្នុងសភាពស្រវឹងជាខ្លាំង។
តែក្រោយពីមានហេតុការណ៍នេះ និងបន្ទាប់ពីធ្វើតែសឌីអេនអេ បានបញ្ជាក់ដា កូនស្រីនេះ ពិតជារបស់ជនល្មើសពិត ប្រាកដមែន។ រំលឹកដល់រឿងស្នេហាអ្នកទាំងពីរ គឺគូស្នេហ៍នេះ បានស្គាល់គ្នា កាលពីរៀនវិទ្យាល័យជាមួយគ្នា និងទើបតែរៀបការបាន ២ឆ្នាំ ក៏មានរឿងបែបនេះ កើតឡើងតែម្ដង៕
រូបភាព ជនល្មើស ជាប្ដី និងនារីរងគ្រោះ ជាភរិយាកាលពីនៅរស់ រួមនិងកូនស្រីអាយុ ៣ខែ
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: