ឪពុកម្នាក់សំលាប់កូនប្រុសខ្លួនឯង ព្រោះតែពូកែ បង្កបញ្ហាពេក
នីហ្សេរីយ៉ា៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាត ដោយរូបគេ បានប្រាប់ប៉ូលីសថា គេបានសំលាប់កូនប្រុសខ្លួនឯង ដោយសារតែក្មេងប្រុសនោះពូកែ បង្កបញ្ហាពេក នេះបើយោងតាមសំដីរបស់ប៉ូលីសនីហ្សេរីយ៉ា។ ជនល្មើសឈ្មោះ Solomon Obafemi អាយុ៥៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតនៅតុលាការ Ilorin Magistrate ដោយសារតែសំលាប់កូនប្រុសខ្លួនឯងឈ្មោះ Victor។ ជនល្មើសម្នាក់ ទៀតឈ្មោះ Richard Obafemi អាយុ២០ឆ្នាំត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដូច គ្នា ដោយសារតែរួមគំនិតជួយសំលាប់ក្មេងប្រុសរងគ្រោះ។ យោងតាមការស៊ើបអង្កេត របស់ប៉ូលីសបានអោយដឹងថា ជនល្មើសបានប្រើកាំបិតខ្លីចាក់សំលាប់ក្មេងប្រុសរហូត ដល់ស្លាប់ ហើយជនល្មើសបានសារភាពប្រាប់ប៉ូលីស គាត់សំលាប់ក្មេងប្រុសជាកូនខ្លួន ឯង ដោយសារតែក្មេងប្រុសនោះឧស្សាហ៍បង្កបញ្ហាខ្លាំងពេក ហើយជនល្មើសទាំង២ត្រូវបាន តុលាការផ្តន្ទាទោសដាក់ពន្ធនាគារ។
Khmer-note
រូបតំណាង
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: