កូរ៉េខាងត្បូង ស្វែងរកចាប់ខ្លួន អ្នកបើកបរនាវា ខណៈអ្នកស្លាប់កើន ២៩នាក់

0

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង បានស្នើតុលាការ ចេញដីកាចាប់ខ្លួនអ្នកបើកបរនាវា ដែលបានលិច កាលពីថ្ងៃពុធកន្លងទៅនេះ បើយោងតាមការលើកឡើង របស់មន្ត្រីប្រចាំ ប្រទេស កូរ៉េខាងត្បូង។  ភ្នាក់ងារសារព័ត៌មាន BBC ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤នេះបានឲ្យដឹង ដោយយោងតាម ប្រភពព័ត៌មានពីដើមដំបូងថា អ្នកបើកបរនាវានោះ គ្រាន់តែជាមន្ត្រីវ័យក្មេង ម្នាក់មិនមែនជានាវិក ដែលមានជំនាញ ពិតប្រាកដឡើយ ដែលបានបញ្ជាចង្កូតនៅពេលនាវាលិច។
អ្នកដំណើរ ២៩នាក់ ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូង បញ្ជាក់ថា បានស្លាប់នៅក្នុងឧបទ្ទវហេតុ ក្រឡាប់លិចនាវា នៅតំបន់ Sunken ដែនសមុទ្រកូរ៉េខាងត្បូង ខណៈដែលមនុស្សជាង២០០នាក់ទៀត កំពុងបាត់ខ្លួន នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅ១១៖២០យប់ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៤។
កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកអ្នកបាត់ខ្លួនជាង ២០០នាក់ផ្សេងទៀត រងការរំខានដោយសារអាកាសធាតុមិនអំណោយផល មិនអាចមើលបានឆ្ងាយ និងកម្លាំងទឹកហូរខ្លាំង។ មន្ត្រីឆ្មាំសមុទ្របានលើកឡើងកាលពីថ្ងៃសុក្រកន្លងទៅនេះថា ក្រុមការងារព្យាយាមជួយសង្គ្រោះជនរងគ្រោះ ប៉ុន្តែមិនអាចកំណត់អន្តសញ្ញាណ ឬជួយសង្គ្រោះអ្នកណាម្នាក់បានឡើយដោយសារវត្ថុអណ្តែតនៅលើទឹករារាំងដល់ការធ្វើការ ។
មន្ត្រីល្បាតប្រចាំតំបន់ឆ្នេរម្នាក់ ប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថាក្រុមអ្នកស៊ើបអង្កេត រួមជាមួយនឹងមន្ត្រីប៉ូលីស និងចៅក្រម បានស្នើរឲ្យមានការចេញដីកាចាប់ខ្លួនមនុស្សបីនាក់ ក្នុងនោះរួមមានអ្នកបើកបរម្នាក់ និងបុគ្គលិកប្រចាំនាវាពីររូបផ្សេងទៀត។
នាវិក Lee Joon-seok ដែលត្រូវបានប៉ូលិសចោទសួរ បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានសុំអភ័យទោសចំពោះជនរងគ្រោះ និងសាច់ញាតិទាំងអស់។ មន្ត្រីរូបនេះបានលើកឡើងថា លោកពិតជាសោកស្តាយចំពោះអ្វីដែលបានកើតឡើង និងជារឿងដ៏អាម៉ាស់បំផុត ហើយលោកផ្ទាល់មិនដឹងថា នឹងនិយាយបែបណានោះទេ។ យ៉ាងនេះក្តី សេចក្តីលម្អិតទាក់ទងនឹងបទចោទប្រកាន់ទោសក្រុមនាវិក មិនទាន់ចេញផ្សាយជាសារធារណៈនៅឡើយ។
គួរបញ្ជាក់ថា នាវាដែលបានលិចត្រូវបានបើកបរពី Incheon ទៅកាន់កោះដែលជារមនីយដ្ឋាននៅ ភាគខាងត្បូង Jeju។ វាបានក្រឡាប់ និងលិចនៅក្នុងរយៈពេលពីរម៉ោង។ ក្នុងចំណោមអ្នកដំណើរទាំងអស់នៅលើនាវា មានសិស្សរហូតដល់៣៥០នាក់ ដែលមកពីសាលា Danwon ស្ថិតនៅតំបន់ជាយទីក្រុង សេអ៊ូល បានជិះនាវានេះ ដោយមានបំណងធ្វើដំណើរកំសាន្តបន្ទាប់ពីម៉ោងសិក្សា៕

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top