មន្រ្តី និងសកម្មជន គណបក្ស សង្គ្រោះជាតិ ចង់ទៅបញេ្ចញមតិ នៅទីលានប្រជាធិបតេយ្យ

0

ភ្នំពេញ ៖ នៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០១៤នេះ គេសង្កេតឃើញមាន វត្តមាន មន្រ្តីជាន់ខ្ពស់ និងសកម្មជន មួយចំនួន របស់គណបក្សសង្គ្រោះជាតិ បានធ្វើដំណើរទៅ កាន់ទីនោះ ក្នុងគោលបំណង ចង់សម្តែង និងបញ្ចេញមតិ តែការប៉ុនប៉ងរបស់ពួកគេ មិនបានសម្រេចនោះឡើយ ខណៈកម្លាំងសមត្ថកិច្ច ជាច្រើននាក់ត្រូវបានដាក់ពង្រាយ ការពារ នៅលើ និងជុំវិញទីលាន ប្រជាធិបតេយ្យ ។
ជាមួយគ្នានេះ លោកស្រី មូរ សុខហួរ តំណាងរាស្រ្ត គណបក្សប្រឆាំង ហើយតែងតែ ធ្វើដំណើរទៅកាន់ទីលាន ប្រជាធិបតេយ្យនោះ ក៏បានបង្ហាញវត្តមាន ផងដែរ ជាមួយក្រុមសកម្មជន និងក្រុមយុវជនរបស់ខ្លួន មួយចំនួននោះ តែត្រូវក្រុមសមត្ថកិច្ចរារាំង ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាខ្លាំងនោះឡើយ ៕


ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top