ជំទង់ចិត្តខ្លាំង វ័យ១៦ឆ្នាំ ហ៊ានលួច តោងកង់យន្តហោះ ជិះទៅ កោះហាវៃ ព្រោះតែខឹងឪពុកម្តាយ!

0

អាមេរិក៖ ក្មេងប្រុសជំទង់ម្នាក់ បានរួចផុតពីសេចក្តីស្លាប់ ក្រោយពីបានលួចតោង ចូលទៅសង្ងំ ក្នុងកន្លែងដាក់កង់យន្តហោះ ដឹកអ្នកដំណើរ មួយគ្រឿង រួចមក។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសជំទង់ វ័យទើបតែ ១៦ឆ្នាំ ម្នាក់ បែរជាមិនដឹងថា វាអាចមានគ្រោះថ្នាក់ដល់ខ្លួន បានចូលទៅពួនសង្ងំ ក្នុងប្រអប់ដាក់កង់យន្តហោះ អស់រយៈពេល ៥ម៉ោងកន្លះ ខណៈយន្តហោះ ដឹកអ្នកដំណើរមួយគ្រឿងនោះ មានជើងហោះហើរ ធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។
រូបគេ បានប្រឈម នឹងការខ្វះអុកស៊ីហ្សែន សំរាប់ដកដង្ហើម ហើយរាងកាយរបស់គេ ក៏ត្រូវប្រឈមនឹង សីតុណ្ហភាព ដែលត្រជាក់ខ្លាំង នៅសល់ត្រឹមតែ -62C ខណៈដែលយន្តហោះ បានហោះនៅរយៈកម្ពស់ជាង ១១គីឡូម៉ែត្រ។
អ្នកជំនាញបានឲ្យដឹងថា ស្ថានភាពបែបនេះ ភាគច្រើន តែងតែបណ្តាលឲ្យស្លាប់បាន ប៉ុន្តែ សំរាប់ក្មេងប្រុសជំទង់រូបនេះ បើទោះបីជាគេអាចទ្រាំទ្របានក៏ពិតមែន តែចង្វាក់បេះដូងរបស់គេ អាចនឹងត្រូវបានធ្លាក់ចុះ មកជាយឺតជាងធម្មតាវិញ ខណៈរាងកាយបាន ស្ថិតក្នុងភាពសង្ងំស្ងៀមមួយកន្លែង។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ក្មេងប្រុសនេះ បានសន្លប់បាត់ស្មារតី នៅលើនោះ ក្នុងពេលដែលយន្តហោះ ធ្វើដំណើរ ពីទីក្រុង កាលីហ័រញ៉ា ទៅកាន់ កោះហាវ៉ៃ ហើយសំណាងល្អ ក្រោយពេលយន្តហោះ ចុះចតបានរយៈពេល ១ម៉ោងរួចមក រូបគេក៏បានភ្ញាក់ដឹងខ្លួនមកវិញ ហើយក៏តោងចុះមកក្រោមតែម្តង។
យ៉ាងណាមិញ ក្មេងប្រុសនេះ ត្រូវបានគេប្រទះឃើញ នៅលើកោះ Maui ដោយគ្មានអ្វីជាប់ខ្លួន ក្រៅតែពី មានក្រាសសិតសក់ មួយប៉ុណ្ណោះ។ គ្រូពេទ្យបាន ឲ្យដឹងថា រូបគេមិនមានគ្រោះថ្នាក់ អ្វីនោះទេ។ ក្នុងនោះផងដែរ ប្រភពព័ត៌មាន ក៏បានឲ្យដឹងដែរថា ក្មេងប្រុសជំទង់នេះ បានឈ្លោះទាស់ទែងគ្នា ជាមួយនឹង ឪពុកម្តាយ ទើបបានជារូបគេ រត់ចេញពីផ្ទះ យ៉ាងដូច្នេះ៕
ប្រភព៖ បរទេស
ដោយ សី
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top