លិចនាវាដឹកអ្នក ដំណើរ នៅកូរ៉េខាងត្បូង មនុស្សស្លាប់កើន ឡើងដល់ ៦៤នាក់ហើយ បាត់ខ្លួន ២៣៨នាក់

0

ជីនដូ៖ ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ៦៤នាក់ហើយ បាត់ខ្លួន២៣៨នាក់ គិតមកដល់ព្រឹក ថ្ងៃចន្ទនេះ នៅក្នុង ឧប្បតិហេតុលិច នាវាដឹកអ្នកដំណើរ នៅក្នុងប្រទេស កូរ៉េខាងត្បូង។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០១៤ថា ខណៈដែលក្រុម អ្នកមុជទឹកបានចូលទៅខាងក្នុងនាវាដែលលិចនោះ មនុស្សចំនួន ៦៤នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់ និង២៣៨នាក់ផេ្សងទៀត កំពុងបាត់ខ្លួន ចំណែកចំនួនអ្នកដែលសង្គ្រោះបាន គឺមិនផ្លាស់ប្តូរនោះទេ គឺមានចំនួន ១៧៤នាក់។
ពាក់ព័ន្ធនឹងឧប្បតិហេតុលិចនាវានេះដែរ រដ្ឋាភិបាលនឹងធ្វើសន្និសីទសារព័ត៌មាន នៅវេលាម៉ោង ១០ ម៉ោងក្នុងតំបន់ថ្ងៃចន្ទនេះ ដើម្បីពន្យល់អំពីប្រតិបត្តិការ ជួយសង្គ្រោះនៅពេលយប់។

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top