នារីអភ័ព្វចាញ់បោកសង្សារហេង ស៊យរហូតធ្លាក់ខ្លួនធ្វើជាស្រី លក់ខ្លួន ព្រោះតែគ្មានជម្រើស

0

ចិន ៖ នារីម្នាក់ បានក្លាយជាស្រីលក់ខ្លួន បន្ទាប់ពីបានខ្ចីលុយគេ  ដើម្បីជួយសំរេចបំណង សង្សារ។
គួរបញ្ជាក់ផងដែរ នារីម្នាក់នេះ មានឈ្មោះ Xiao Ying មកពីខេត្ត Henan ចំណែកបុរសជាសង្សារ មានឈ្មោះ Zhan Kui បានស្រលាញ់គ្នា ព្រោះតែជាសិស្ស តូរ្យតន្រ្តី នៅសាកលវិទ្យាល័យជាមួយគ្នា។
បន្ទាប់ពីពួកគេ បញ្ចប់ការសិក្សា Xiao Ying មានបំណងប្រាថ្នាចង់ អោយមិត្តប្រុសរបស់ខ្លួន បន្តក្តីសុបិន្ត ជាអ្នកតូរ្យតន្រ្តី ដូច្នេះនាងក៏បានខ្ចីលុយ ចំនួន  ២២,៥៦០ ដុល្លារអាមេរិក ដាក់ឈ្មោះរបស់នាង ដើម្បីទិញ ឧបករណ៍តន្រ្តីអោយគាត់។ ហើយនាងក៏មិនដែល គិតថានាងនឹងធ្លាក់ខ្លួន មកធ្វើជាស្រីលក់ខ្លួន ព្រោះតែការខ្ចីលុយនេះដែរ។
ជាអកុសល អាជីពជា អ្នកតូរ្យតន្រ្តីរបស់ មិត្តប្រុសនាង មិនបានដំនើរការល្អ ដូចជាការគ្រោងទុកនោះទេ។ Zhan Kui បានរត់ចោល អាជីពជាអ្នកតូរ្យតន្រ្តី ហើយរត់បាស់ជើង ទៅស្រុកកំណើត ហើយមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងរៀបការជាមួយ ស្រីថ្មីទៀត ទុកអោយ Xiao Ying រស់នៅទាំងបេះដូងឈឺផ្សា ជាមួយនឹងបំណុល ដែលនាងនឹងត្រូវ សងម្នាក់ឯង។
ក្រោយមក នាងក៏បានយករឿង នេះទៅប្រាប់ មិត្តភក្ខិរបស់នាង រួចនាងក៏ត្រូវ បានប្រាប់ថា ការងារ នៅខេត្ត Nanjing អាចរកប្រាក់បានច្រើន ដោយគ្រាន់តែដេកជាមួយបុរស។
ដោយសារតែគ្មានជំរើស Xiao Ying បានធ្វើដំណើរទៅខេត្ត Xiao Ying ធ្វើជាស្រីលក់ខ្លួន ដើម្បីរកប្រាក់ សងបំណុលគេ ប៉ុន្តែមិនទាន់បាន សងបំណុលគេអស់ផង ត្រូវប៉ូលីសខេត្ត Nanjing ចាប់ខ្លួនទៅហើយ ៕
តើប្រិយមិត្ត យល់យ៉ាងណាដែរ?
រូបតំណាង
ប្រភព ៖ បរទេស
ដោយ ៖ លីណា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top