ឪពុកតិរច្ឆាន​ស្រវឹងស្រា​ចាប់កូនស្រី​មិន គ្រប់​ទឹករំលោភ​នៅលើផ្ទះ

0

ខេត្តកំពង់ចាម ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រះធាតុ ស្រុកអូររាំងឪ បានឃាត់ជនសង្ស័យឈ្មោះ ឆយ ណាន ភេទបុ្រស អាយុ ៣៦ ឆ្នាំ នៅព្រឹកថ្ងៃទី ២១ មេសា ២០១៤ ដោយជាប់ចោទចាប់កូន ស្រីបង្កើតមិនគ្រប់ទឹកអាយុ ១៦ឆ្នាំរំលោភ សេពសន្ថវៈនៅលើផ្ទះរបស់ ខ្លួនរហូតបានសម្រេច។
លោកវរៈសេនីយ៏ត្រី លឿង រដ្ឋា អធិការនគរបាលស្រុកអូររាំងឪ បានប្រាប់ឲ្យដឹងថា នៅពេលល្ងាចថ្ងៃទី២០ មេសា បុរសជាឪពុកបានទៅចូលរួមមង្គល ការគេនៅក្នុងភូមិ ដោយជួបជុំមិត្តភក្តិផងនោះបានផឹកស្រាបៀរ រហូតស្រវឹងធ្លាក់ភ្នែក ហើយនៅពេលយប់បាន ត្រឡប់មកផ្ទះវិញ ។
លោកវរៈសេនីយ៏ត្រី លឿង រដ្ឋា អធិការនគរបាលស្រុកអូររាំងឪ បានប្រាប់បន្តថា រហូតដល់វេលាម៉ោង ប្រហែល១១យប់ បុរសឈ្មោះ ណាន បានសសៀរៗបំរុងទៅអីៗ ប្រពន្ធរបស់ខ្លួនមិនឲ្យលុះពេល យប់ស្ងាត់ក៏ឪពុកនេះ បានចាប់កូនស្រីមិនគ្រប់ ទឹកឈ្មោះ« ណ.រ.ច.ន » រំលោភសេពសន្ថវៈរហូតបានសម្រេច តាមចំណងកាមតណ្ហា ។ លុះមកដល់វេលាម៉ោង១១ ព្រឹកថ្ងៃទី ២១ មេសា ស្ត្រីជាម្តាយបានប្តឹងមករូបលោក (លឿង រដ្ឋា ) តាមទូរស័ព្ទដើម្បីឲ្យជួយអន្តរាគមន៏ ចាប់បុរសជាប្តី បន្ទាប់ពីទទួលបាន បណ្តឹងនេះភ្លាម ក៏បានចាត់ឲ្យកម្លាំងប៉ុស្ត៏រដ្ឋបាល ឃុំព្រះធាតុ ចុះទៅកាន់ភូមិថ្មីកណ្តាល ឃុំព្រះធាតុដោយបាន ហៅបុរសជាប្តីមកប៉ុស្តិ៍។ ហើយបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភ កូនស្រីបង្កើតមិនគ្រប់ទឹក រំលោភសេពសន្ថវៈដោយពិតប្រាកដមែន នៅលើផ្ទះរបស់ខ្លួនដោយសារតែស្រវឹង ស្រាក្រោយពីត្រឡប់មកពីការអ្នកភូមិវិញ ។
លោកវរៈសេនីយ៏ត្រី លឿង រដ្ឋា អធិការនគរបាលស្រុកអូររាំងឪ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះឆយ ណាន នាល្ងាចថ្ងៃទី ២១ មេសា កំពុងស្ថិតនៅអធិការដ្ឋាន នគរបាលស្រុកអូររាំងឪ ដោយកម្លាំងសមត្ថកិច្ចកំពុងតែរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត និងចាត់ការបន្តទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ តាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធវិញមិនអត់អោន ឲ្យប្តីដែលបានប្រព្រិត្តនូវទង្វើដ៏ ថោកទាបបែបនេះទេ ។

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top