លោកយាយចិត្តល្អ ត្រូវគេ សង គុណវិញ ដោយប្លន់ យកគ្រឿង អលង្ការអស់ពីខ្លួន!

0

ម៉ាឡេស៊ី ៖ ប្រភពព័ត៌មាន បានអោយដឹងថា បុរសម្នាក់ដែល មានវ័យ ២៧ ឆ្នាំ បានតបស្នង នឹង ការអាណិតរបស់ លោកយាយម្នាក់ ដោយ ប្លន់យកខ្សែដៃរបស់គាត់។
គួរបញ្ជាក់ផងដែរ បុរសម្នាក់នេះ មានឈ្មោះ Tanabalan Ellomalai មានអាយុ ២៧ ឆ្នាំ បានគោះទ្វារ ផ្ទះលោកយាយ Sarasvathy អាយុ ៧៧ ឆ្នាំ ដោយធ្វើពុត ជាសុំចូលបន្ទប់ទឹក រួចហើយ បែរជាដកកាំបិត ភ្ជង់គំរាមយកខ្សែដៃមាស ពីលោកយាយតែម្តង។
ហេតុការណ៍នេះ បានកើតឡើង នៅពេលដែល លោកយាយ និង កូនស្រី ត្រលប់មកពី ផ្សារ នៅម៉ោង ១២: ៣០ នាទី ថ្ងៃត្រង់ ។ Tanabalan ឃើញ អ្នកទាំងពីរ ពេលដែលអ្នកទាំងពីរ ជិតមកដល់ផ្ទះ ហើយបានឃើញ លោកយាយ ពាក់ខ្សែដៃមាស ក៏មានគំនិតមិនល្អតែម្តង។
ប៉ូលីសក៏បាន អោយដឹងទៀតថា Tanabalan បានដើរតំរង់ទៅ លោកយាយ ហើយបាននិយាយថា ខ្លួនមកពី សមាគម មនុស្សធម៌ ហើយថែមទាំង ប្រាប់គាត់ថា អាចអោយ អង្ករទៅ លោកយាយ ប្រចាំខែទៀតផង ប៉ុន្តែ ដោយសារលោក យាយមិនមាន ចំណាប់អារម្មណ៍គាត់ និង កូនស្រី ក៏បានជិះជណ្តើរយន្ត ឡើងទៅផ្ទះ នៅជាន់លើ ហើយ ជនល្មើស ក៏បានឡើងទៅតាមដែរ។
ពេលដែលជណ្តើរ ឡើងដល់ជាន់ដែល លោកយាយនៅ ហើយ ជនល្មើសក៏បាន ដើរគេចខ្លួនបន្តិច ហើយ ពេលដែលលោក យាយចូលទៅក្នុងផ្ទះ ជាមួយ កូនស្រី មិនទាន់បាន ប៉ុន្មានផង ក៏ Tanabalan គោះទ្វារសុំចូលបន្ទប់ទឹក។ ហេតុតែលោកយាយ មានការអាណិត គាត់ក៏បានអោយ Tanabalan ចូលក្នុងផ្ទះ។
បន្ទាប់ពីបានចូល ក្នុងផ្ទះលោកយាយហើយ ខណៈពេលដែល កូនស្រីគាត់ ចេញទៅក្រៅផង Tanabalan បានយកកាំបិត មកភ្ជង់ជិត ក របស់គាត់ ហើយ គំរាមអោយ ដោះគ្រឿងអលង្ការ ចេញទាំងអស់ ដែលក្នុងនោះ មាន ខ្សែកមាស ២ ខ្សែ , ខ្សែដៃ ២ ខ្សែ និង ចិញ្ចៀនមាស ៣ វង់ សរុបជា ទឹកប្រាក់ ជាង ៥,០០០ ដុល្លារអាមេរិក។
យ៉ាងណាវិញ ប៉ូលីសបានចាប់ខ្លួន Tanabalan បាន និង ត្រូវបានបញ្ជូនទៅកាត់ទោស ជាប់ពន្ធធនាគារ ២៧ ខែ ពីបទ ប្លន់ដោយប្រដាប់អាវុធ៕
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត

រូបតំណាង
ប្រភព ៖ បរទេស
ដោយ ៖ លីណា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top