តារាសម្តែងស្រីកូរ៉េ ទាំង១០រូប ដែលល្បីល្បាញ ជាងគេបំផុត

0

កូរ៉េខាងត្បូង៖ ដោយយោងតាមប្រភពព័ត៌មាន បានអោយដឹងថា មានតួសម្តែងស្រី ចំនួន១០នាក់ ដែលបានទទួល ប្រជាប្រិយភាពខ្លាំងបំផុត និងសម្បូរអ្នកគាំទ្រ ច្រើនជាងគេ។ ចុះតើអ្នកដឹងទេ ថាពួកទាំងអស់ គឺជានរណាខ្លះ? ចំណាត់ថ្នាក់នេះ តាមការបោះឆ្នោត ដោយប្រិយមិត្ត នៅលើប្រព័ន្ធអ៊ិនធើណេត ដែលចូលចិត្តតាមដាន ខ្សែភាពយន្តកូរ៉េ នៅលើវេបសាយ Drama Fever ។
១) Park Shin Hye៖ នាងជាតារាសម្តែងដែលមាន ភាពល្បីល្បាញជាងគេ ដែលមានអ្នកគាំទ្រក្នុង គេហទំព័រ Drama Fever ទៅដល់ ៣៥,៦១២នាក់។ ចំពោះនាង Park Shin Hye ជាតារាសម្តែង ក្នុងរឿងល្បីៗ មួយចំនួនដូចជា You're Beautiful ,Heartstrings , Flower Boy Next Door, និងរឿង Heirs ជាដើម។

២) Yoon Eun Hye ៖ ប្រហែលជាអ្នក បានស្គាល់ហើយ ពីតារាសម្តែងស្រីម្នាក់នេះ តាមបណ្តាសាច់រឿង ដូចជា Goong , Coffee Prince, Take Care of the Young Lady, Lie to Me, I Miss You និង Marry Him if You Dare។ ជាពិសេសនោះ មានអ្នកគាំទ្រនាង ទៅដល់ ១៥,៩៨៧នាក់ថែមទៀត។
៣) Gu Hye sun៖ ចំពោះតារាសម្តែងរូបនេះ គឺមានភាពល្បីល្បាញ ក្នុងរឿង Boys Over Flowers (F4 កូរ៉េ)។ សព្វថ្ងៃនេះ នាងកំពុងតែ មានប្រជាប្រិយភាព ក្នុងរឿងAngel Eyes  ដែលធ្វើអោយ អ្នកគាំទ្រនាង មានចំនួន ១០,៤១១នាក់។

៤) Lee Ji Eun រឺក៏(IU)៖ នាងជាតារាសម្តែង ដែលមានទេពកោសល្យ យ៉ាងខ្លាំង ក្នុងការសម្តែង រឿងកន្លងមក ដូចជារឿង Dream High, You are the best Lee Soon Shin ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រនាង មានចំនួន ៨,៥១៦នាក់ ទៀតផង។

៥) Bae Su ji ( Suzy) ៖ ចំពោះនាងSuzy ជាអ្នកចម្រៀង តារាសម្តែង និងតារាបង្ហាញម៉ូត ដែលបានឆក់បេះដូងអ្នកគាំទ្រ មានចំនួន ៧,៣៥២នាក់ និង រឿងមួយចំនួន ដែលនាងបានសម្តែង ល្បីលេចមុខ ជាងគេគឺក្នុងរឿង Gu Family និងរឿងDream High។

៦) Im Yoon Ah៖ ប្រហែលជាគ្រប់គ្នា បានស្គាល់នាងហើយ ដែលនាងជាតារាចម្រៀង ក្នុងក្រុម Girl Generation ប៉ុន្តែនាងក៏ជាតារា សម្តែងម្នាក់ដែរ ក្នុងរឿងមួយចំនួន ដូចជា Love Rain ,Cinderella Prime  និងរឿង Minister And I ។ បន្ថែមពីនោះទៅទៀត ចំពោះអ្នកគាំទ្រនាង គឺទៅដល់ ៦,៨៦៧នាក់។

៧) Song Ji Hyo ៖ នាងSongji Hyo  បានធ្វើអោយគ្រប់គ្នា ស្គាល់នាង តាមរយៈរឿង Emergency Couple  និង មានអ្នកគាំទ្រនាង ចំនួន ៦,៧៤៩នាក់។

៨) Gong Hyo Jin ៖ ក្នុងឆ្នាំ២០១៣ នាង Gong Hyo Jin មានសន្ទុះក្នុងរឿង Master Sun Greatest Love  Pasta ដែលមានអ្នកគាំទ្រនាង ចំនួន ៤,៦០៣នាក់ថែមទៀត។

៩) Lee Min Jung ៖ ក្នុងរឿង Boy Over Flower នាងក៏មានវត្តមាន ក្នុងខ្សែភាពយន្តនេះដែរ។ ជាពិសេសចំនួននៃអ្នក គាំទ្រនាងគឺកើនឡើង ទៅដល់ ៤,៤៩៤នាក់។

១០) Jun So Min៖ នាងជាតារាសម្តែង ដែលមានសមត្ថភាពយ៉ាងខ្លាំង ជាពិសេសរឿង ដែលធ្វើអោយនាង ល្បីល្បាញខ្លាំងបំផុត គឺរឿង Playful Kiss ដែលមានអ្នកគាំទ្រនាង ចំនួន៤,៧៨៧នាក់ នៅជុំវិញពិភពលោក។
ក្នុងចំណោមតារាសម្តែងស្រីទាំង១០រូបនេះ មួយណាជាតារាប្រចាំដួងចិត្ត របស់អ្នក?
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top