ខឹងចោរ ហ៊ានឆក់កាបូប ពីម្តាយ បុរសម្នាក់ បើកឡានដេញចាប់ចោរ រហូតបង្ក គ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរ

0

ម៉ាឡេស៊ី ៖ តាមប្រភពសារព័ត៌មាន បានអោយដឹងថា បុរសម្នាក់បាន បានដេញចាប់ ចោរឆក់កាបួប បានបង្កអោយ មានគ្រោះថ្នាក់ចរារចរណ៍ បុកតគ្នារហូត ធ្វើអោយបុរសម្នាក់ មានរបួសធ្ងន់ និង ជាប់ជើង នៅក្នុងឡាន របស់គាត់។
ហេតុការណ៍ នេះបានកើ់តឡើង នៅពេលលោក កំពុងជិះ នៅក្នុងឡានជាមួយម្តាយ របស់គាត់ នៅលើដងផ្លួវ ជិតសាលា Penang ស្រាប់តែ បុរសជិះម៉ូតូ ពីរនាក់ឆក់កាបូបដៃ ពីម្តាយ របស់គាត់។ ដោយសារ ខឹងខ្លាំងពេក គាត់ក៏បានបើកឡាន របស់ខ្លួន ដេញ តាម ចោរជិះម៉ូតូ ស្រាប់តែ ទៅបុកនឹង ឡានរបស់ជនជាតិ ជប៉ុនម្នាក់ ។ មិនត្រឹមតែ ប៉ុណ្ណោះទេ ឡានរបស់ បុរសជនជាតិ ជប៉ុននោះ ក៏បានវេរចង្កូត ទៅបុកនឹង ឡាន Honda City មួយតង់ទៀត ធ្វើអោយ បុក នឹងឡាន ដឹងឥវ៉ាន់មួយទំហឹង តែម្តង។
គួរបញ្ជក់ផងដែរ ហេតុការណ៍នេះ បានធ្វើ បុរសជនជាតិ ជប៉ុន លោក Lim Ri Sheng វ័យ ៥១ ឆ្នាំ ជាប់ជើង នៅក្នុងឡាន ហើយ រងរបួសធ្ងន់ ទៀតផង។
យ៉ាងណាវិញ ៤០ នាទី ក្រោយមក ជើងរបស់ លោក Lim  ត្រូវបាន អ្នកជួយសង្រ្គោះ យកចេញ ពីឡាន យ៉ាងមាន សុវត្ថិភាពផងដែរ ហើយ អ្នកដែលបាន ឃើញហេតុការណ៍នេះ បានទះដៃ អបអរសាទ បន្ទាប់ពី បានដឹងថា លោក Lim  មិនអី។
ទោះបីជាគាត់ បានកាបូប មកវិញ ក៏ដោយ  ចោរជិះមូតូ ពីរនាក់នោះ បានរត់គេចខ្លួន បាត់ស្រមោល ទៅហើយ៕

លោក Lim ពេលដែលជាប់នៅក្នុងឡាន
ប្រភព ៖ បរទេស
ដោយ ៖ លីណា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top