ឈ្លោះគ្នាជាមួយប្ដី បែកផ្សែង មិនសុខចិត្ដ បែរជារុញកូនអាយុ ២ខែ ចូលក្នុងផ្លូវរថភ្លើង (វីដេអូ)

0

រុស្សី៖ កាលពីពេលថ្មីនេះ មានស្ដ្រីម្នាក់បានរុញ កូនរបស់ខ្លួន ដែលមានអាយុត្រឹមតែ ២ខែ ចូលទៅក្នុងផ្លូវរថភ្លើង ហើយក៏ចាកចេញបាត់ស្រមោលតែម្ដង។
ចំពោះហេតុការណ៍នេះ ផ្ទាល់ គឺបានកើតឡើង នៅក្នុងតំបន់ Leninsky ប្រទេសរុស្សី និងសកម្មភាពទាំងមូល ត្រូវបានកាមេរ៉ាសុវត្ថិភាព ថតជាប់ ដែលបានបង្ហាញពី នាង Valentina Belousov អាយុ ២៩ឆ្នាំ បានរុញកូនរបស់ខ្លួន ដែលស្ថិតនៅក្នុងរទេះរុញ ចូលទៅក្នុងផ្លូវរថភ្លើង។ តាមអជ្ញាធរបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនេះ ក្នុងអំឡុងពេលដែល ស្ដ្រីចិត្ដខ្លាំងនេះ កំពុងតែឈ្លោះគ្នាជាមួយនឹង ប្ដីរបស់ខ្លួន ដែលត្រូវជាឪពុករបស់ក្មេងប្រុសនេះ។ នៅពេលភ្លាមៗនោះ ពួកគេមិនបានរត់ទៅស្កាត់ រទេះកូនរបស់ខ្លួន ដែលស្ដ្រីជាប្រពន្ធបានរុញចោលនោះទេ ដែលធ្វើឲ្យវារអិល ចូលទៅក្នុងផ្លូវរថភ្លើង។ 
ទោះជាយ៉ាងណា ពិតសំណាងជាខ្លាំង ដែលទារកអាយុ ២ខែ មិនមានរងរបួសអ្វី នៅក្នុងហេតុការណ៍នេះ ដោយសារតែអ្នកដែល បានឃើញហេតុការណ៍នេះ បានទូរស័ព្ទទៅប្ដឹងប៉ូលីស និងពេលបច្ចុប្បន្ននេះ ទារកនេះមិនត្រូវបានអនុញ្ញាតឲ្យ ស្ដ្រីជាម្ដាយនេះ មើលថែទៀតនោះទេ។ ចំពោះពេលនេះ ទារកនេះ គឺកំពុងតែស្ថិតនៅក្រោមការមើលថែ ពីខាងមន្ទីរពេទ្យ និងអនុញ្ញាតឲ្យទៅ ផ្ទះលុះត្រាតែ អជ្ញាធរអាចស្វែង ដំណោះស្រាយដ៏ ល្អពីឪពុកម្ដាយទារកនេះ។ 
ជួបជាមួយនឹង ម្ដាយរបស់ទារកនេះ បានឲ្យដឹងថា នាងសុខចិត្ដ ធ្វើអ្វីគ្រប់យ៉ាង ដើម្បីបាន កូនប្រុសមកវិញ ហើយនាងពិតជាសុំទោស គឺនាងគ្មានបំណងនឹងធ្វើ ឲ្យកូនរបស់ខ្លួនរងភាព ឈឺចាប់នោះទេ។ តែនៅពេលដែលអ្នក ធ្វើការសង្គមកិច្ច បានចុះទៅលើ មើលផ្ទះរបស់នាង បានប្រទះឲ្យឃើញថា ផ្ទះនាងគឺពិតជាគគ្រិច និងពិតជាមិនសាក សមឲ្យទារក នៅក្នុងផ្ទះនេះនោះទេ។
ចុះសម្រាប់ប្រិយមិត្ដយល់ថា ខាងមន្ទីរពេទ្យ គួរឲ្យទារកនេះ ទៅម្ដាយនេះវិញដែរឬទេ? 
យ៉ាងណាមិញ សូមទស្សនាវីដេអូដែលបង្ហាញ ហេតុការណ៍ នៅក្នុងស្ថានីយ៍រថភ្លើង៖

ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top