វីដេអូ៖ នារីម្នាក់ខឹងឆ្កែព្រូសរំខាន ឲ្យមិត្តប្រុសយកកាំភ្លើងខ្យល់ ទៅបាញ់យ៉ាងឃោរឃៅ រួចថតបង្ហោះហ្វេសប៊ុក

0

នារីជនជាតិតៃវាន់ម្នាក់ បានខឹងសត្វឆ្កែមួយក្បាល ដោយសារតែវា បានព្រូសរំខាននាងយ៉ាងខ្លាំង ធ្វើឲ្យនាងអត់ទ្រាំពុំបាន ក៏ហៅមិត្តប្រុសរបស់នាង ឲ្យមកបាញ់សត្វឆ្កែមួយក្បាលនោះ ដោយប្រើប្រាស់កាំភ្លើងខ្យល់។ ចំនែកឯនារីរូបនោះវិញ បានទាញកាមេរ៉ាមកថត យ៉ាងសប្បាយរីករាយ រួចបង្ហោះទៅលើបណ្តាញសង្គម ហ្វេសប៊ុក ទៀតផង។
បើតាមខ្សែវីដេអូ ដែលថតដោយនារីតៃវាន់នោះ បានបង្ហាញឲ្យឃើញថា បុរសដែលជាមិត្តប្រុសរបស់នាង បានអង្គុយនៅលើរថយន្ត និងបានយកកាំភ្លើងខ្យល់ មកបាញ់សត្វឆ្កែមួយក្បាលនោះ ខណៈវាត្រូវបានគេដាក់ច្រវ៉ាក់.ក មិនអាចរត់ទៅណាបាន គឺបានត្រឹមតែស្រែក ដោយក្តីឈឺចាប់ប៉ុណ្ណោះ មើលទៅពិតជាគួរឲ្យអាណិតមែនទែន។
យ៉ាងណាក៏ដោយ នារីតៃវាន់ ដែលបានឲ្យមិត្តប្រុសខ្លួន ជួយបញ្ចេញកំហឹងឲ្យនោះ បានបង្ហោះវីដេអូដែលខ្លួនបានថត និងបានសរសេរថា «សត្វឆ្កែមួយក្បាលនេះ គឺជាសំរាម» ទៀតផង។ ជាងនេះទៅទៀត នាងបានបន្ថែមទៀតថា «បើសិនជាវានៅតែព្រូសទៀត នាងនឹងទៅជម្រះបញ្ជី ជាមួយវាទៀតជាមិនខាន»។ ចំនែកឯមិត្តប្រុសនាងវិញ ក៏បានសរសេរដែលថា «បើសិនជាសត្វឆ្កែមួយក្បាលនោះ នៅតែព្រូសដាក់នាងម្តងទៀត គេនឹងយកកាំភ្លើងម៉ាក MP7 ទៅបាញ់តែម្តង» ។
ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពរបស់គូសេ្នហ៏១គូនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន មានការខឹងសម្បារយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់បណ្តាញនេះ បានរកឃើញវីដេអូដទៃទៀត របស់គូស្នេហ៏១គូនេះ ដែលបានធ្វើបាប និងប្រើអំពើហិង្សាទៅលើសត្វ ហើយពួកគេក៏បានផ្ញើរព័ត៌មានទាំងនេះ ទៅកាន់ក្រុមការពារសត្វ “Animal Protection Group” ផងដែរ៕
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ប្រភព ៖ បរទេស
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top