ម្តាយ ឃើញរូបស្រាត របស់កូនស្រី លើហ្វេសប៊ុក ទ្រាំមិនបាន យក ខ្សែក្រវ៉ាត់ វាយនាង ដូចវាយគោ! (វីដេអូ)

0

ទ្រីនីដាត៖ មានវីដេអូមួយ បានបង្ហាញពីសកម្មភាព របស់ស្ត្រីជាម្តាយម្នាក់ បានយកខ្សែក្រវ៉ាត់ មកវាយកូនស្រី វ័យ១២ឆ្នាំ របស់គាត់ ដោយសារ តែរូបគេ បានបង្ហោះ រូបអាក្រាតរបស់ខ្លួនឯង នៅលើ Facebook។
វីដេអូមួយនេះ ត្រូវបានបង្ហោះចូលក្នុង Facebook កាលពីថ្ងៃអាទិត្យមុន ហើយបានបង្ហាញថា Helen Bartlett រស់នៅក្នុងទីក្រុង Point Fortin ត្រូវបានម្តាយ វាយ និង ជេរប្រមាថ ថែមទៀត។
យ៉ាងណាមិញ អ្នកស្រី Bartlett បាននិយាយថា ការដែលអ្នកស្រី ធ្វើបែបនេះ ក៏ដោយសារ តែគាត់ស្រឡាញ់ និងចង់អប់រំកូនស្រី អោយចៀសផុត ពីរឿងអាស្រូវទាំងឡាយ ព្រោះថា ក្នុងគ្រួសារ មានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលជា អ្នកផ្គត់ផ្គង់ និង អប់រំកូនៗទាំង៤ របស់គាត់ដោយ ខ្លួនឯង។
គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ បានក្លាយជា ចំណុចដ៏គួរអោយ ចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងប្រទេស Trinidad and Tobago ដែលមានអ្នកទស្សនា ច្រើនជាង៤៣,០០០នាក់ ហើយអ្នកខ្លះលើក ឡើងថាទង្វើបែបនេះ គឺជាការបំពានលើ សិទ្ធរបស់កុមារ រីឯអ្នកខ្លះទៀតថា ទង្វើបែបនេះ គឺសាកសមព្រោះថា ការធ្វើបែបនេះ ក៏ដោយសារតែ ការស្រឡាញ់និងចង់ អោយកូនស្រីម្នាក់នោះ ដើរផ្លូវល្អ។
ទោះយ៉ាងណាក៏ដោយ កូនស្រីវ័យ១២ឆ្នាំ របស់ Bartlett និង បងស្រីរបស់គេ ម្នាក់ទៀត បានបង្ហោះវីដេអូមួយ ដែលបង្ហាញថា រូបនាងមិនមាន ការខឹងសម្បា ទៅលើម្តាយរបស់នាង អ្វីឡើយ ហើយ រូបនាងក៏គាំទ្រចំពោះ ទង្វើម្តាយរបស់ នាងផងដែរ៕
ចង់ដឹងថា សកម្មភាពនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖



ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top