វីដេអូ៖ អាចម៍ផ្កាយ បានធ្លាក់ មកក្នុងប្រទេសរុស្ស៊ីទៀតហើយ! ផ្ទុះភ្លឺចញ្ចាចពេញផ្ទៃមេឃ
រុស្ស៊ី៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនាវេលាយប់អាធ្រាត ក្នុងតំបន់ Murmansk នៃប្រទេសរុស៊្សី ខណៈដែលមាន បំណែកអាចម៍ផ្កាយ បានហោះចូលមកកាន់ ភពផែនដី។
វីដេអូឃ្លីប រយៈពេល ៤៥វិនាទីមួយ ដែលថតបានដោយ កាមេរ៉ាសុវត្ថិភាព បំពាក់នៅក្នុងរថយន្តមួយគ្រឿង បានបង្ហាញឲ្យឃើញ ការផ្ទុះនូវបំណែកអាចម៍ផ្កាយមួយដុំ បង្កើតបានជាពន្លឺ យ៉ាងភ្លឺចញ្ចាចពាសពេញផ្ទៃមេឃ នាវេលាយប់ស្ងាត់។
គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៣ ក៏ធ្លាប់មានហេតុការណ៍ ធ្លាក់អាចម៍ផ្កាយ ម្តងរួចមកហើយ នៅក្នុងប្រទេសរុស្ស៊ី ដែលបានផ្ទុះនៅលើអាកាស បែបនេះដូចគ្នា ដែលបានបណ្តាលមនុស្ស ប្រមាណ១២០០នាក់ រងរបួស ក្នុងពេលនោះ៕
ប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖
ប្រភព៖ យូធូប
ដោយ សី
ខ្មែរឡូត
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: