គេហទំព័រអាសអាភាស ចំនួន ១១០ ត្រូវប្រទេសចិន បិទជាផ្លូវការ!

0

ប៉េកាំង៖ ប្រទេសចិន បានធ្វើការបិទ គេហទំព័រ អាសអាភាស ចំនួន ១១០ ដែលជាផ្នែកមួយ ក្នុងការចូលរួម ចាត់វិធានការ លុបបំបាត់ គេហទំព័រអាសអាភាស របស់ប្រទេសចិន នេះបើតាមការិយាល័យ ព័ត៌មានអ៊ីនធើណែត របស់រដ្ឋចិន។
បើតាមការិយាល័យ ដដែលបានអោយដឹងទៀតថា ក្នុងយុទ្ធនាការ “Cleaning the Web 2014” នេះ គណនីចំនួន ៣ ៣០០ ដែលជាគណនី សេវាកម្មជជែកកំសាន្ត អនឡាញ ដូចជា WeChat និង Sina Weibo ក៏ត្រូវបានលុបផងដែរ ខណៈមានការផ្សព្វផ្សាយ ជាង ៧ ០០០ និង សារ ២០០ ០០០ ក៏ត្រូវបានសម្អាត ព្រោះសុទ្ធសឹងតែមាន ពាក់ព័ន្ធនឹង រឿងរ៉ាវអាសអាភាស។
នាថ្ងៃបើកឆាកនៃយុទ្ធនាការនេះ ការិយាល័យជាតិ ប្រយុទ្ធប្រឆាំងបណ្តាញអាសអាភាស និង ការបោះពុម្ពផ្សាយខុសច្បាប់  បាននិយាយថា “គេហទំព័រអាសអាភាស ពិតជាមានគ្រោះថ្នាក់ ទៅលើអនីតិជន និង សង្គម ដូចនេះ យុទ្ធនាការឆ្នាំថ្មី ឆ្នាំ ២០១៤ នេះ គឺជាការឆ្លើយតប ដើម្បីទប់ស្កាត់ការរីករាលដាល នៃបណ្តាញអាសអាភាស បន្ថែមទៅលើ ការលុបបំបាត់កន្លងទៅ។”
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន គេហទំព័រអាសអាភាស កំពុងតែរីករាលដាលយ៉ាងខ្លាំង ដោយសារតែ មានការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យា ជាដើមហេតុ បណ្តាលអោយអ្នកលេង បណ្តាញអ៊ីនធើណែត បានកើនឡើង គួរអោយកត់សម្គាល់។

តើប្រិយមិត្តយល់យ៉ាងណាដែរ?
ដោយ RoMeo
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top