មានដឹងថា នៅពេលដែល ទឹកកកនៅប៉ូល ខាងជើងនិង ខាងត្បូងរលាយ អស់តើពិភពលោក នឹងទៅជាយ៉ាងណាទេ?

0

អ្នកវិទ្យាសាស្ត្រជាច្រើន កំពុងមានការព្រួយបារម្ភ ទៅលើការកើនឡើង ជាលំដាប់នៃ កំពស់ទឹកសមុទ្រ ហើយចាប់តាំងពីឆ្នាំ ១៨៨០មក វា បានឡើងរហូតដល់ ទៅ២០សមហើយ។
លើសពីនេះទៀត អ្នកវិទ្យាសាស្ត្របាន ធ្វើការទស្សន៍ទាយ ថាវានឹងអាចឡើង ដល់៩៨ស.ម នៅមុនឆ្នាំ២១០០ ប៉ុន្តែដោយសារតែ មានការគម្រាមកំហែង ពីសង្រ្គាមជាច្រើន ក៏ដូចជាបម្រែបម្រួលអាកាសធាតុ ខុសប្រក្រតី ជុំវិញពិភពលោកនោះ បានធ្វើអោយកម្ពស់ ទឹកសមុទ្រកើនឡើង យ៉ាងខ្លាំងដែល ពិបាកនឹងធ្វើការប៉ាន់ស្មានបាន។
ហេតុនេះហើយ បានជាលោក Martin Vargic ដែលជាអ្នកច្នៃម៉ូត ទៅលើក្រាហ្វិក (Graphic Designer) មកពីប្រទេស ស្លូវ៉ាគី បានបង្កើតផែនទីមួយ ដែលបរិយាយពីផែនដី នៅពេលដែលមានកម្ពស់ ទឹកសមុទ្រប្រហែល ជា៧៩ម ដែលវាខ្ពស់ជាង សព្វថ្ងៃនេះ។
គាត់បានស្រម៉ៃពី រូបរាងរបស់ផែនដី នៅពេលដែលទឹកកក ដែលស្ថិតនៅប៉ូលខាងជើង និងខាងត្បូង បានរលាយហើយ ទីកន្លែងខ្លះអាចនឹង លិចបាត់នៅ ក្រោមសមុទ្រ។
តំបន់ទាំងនោះមានដូចជា ទីក្រុងពាក់កណ្តាល នៃប្រទេសអង់គ្លេស ត្រូវបាត់ខ្លួនរួមមាន London និង Leicester រីឯទីក្រុង Amsterdam និង Berlin របស់អាល្លឺម៉ង់ ក៏ត្រូវប៉ះពាល់ផងដែរ។
លើសពីនេះទៀត ទឹកដីដ៏ធំរបស់ សហរដ្ឋអាមេរិក ដូចជាតំបន់នៅតាម ឆ្នេរខ្សាច់ភាគខាងកើត រួមមានទីក្រុង New York, Houston, Miami, New Orleans និង Washington ជាដើម។
និយាយរួមគឺថា ដី៧៥%របស់ពិភពលោក នាពេលបច្ចុប្បន្នត្រូវ បានលិចទៅក្នុងសមុទ្រ ប្រសិនណាបើ កម្ពស់ទឹកសមុទ្រ នៅតែបន្តកើនឡើង យ៉ាងគំហុកបែបនេះ។
គួរបញ្ជាក់ផងដែរថា ការដែលលោក Martin បានបង្កើតផែនទី របស់ផែនដីដែល ទទួលវិនាសហិនហោចបែបនេះ ឡើងនោះក៏ ដោយសារតែ សកម្មភាពរបស់បណ្តា ប្រទេសជុំវិញពិភពលោក កំពុងតែប៉ះពាលដល់ ធម្មជាតិយ៉ាងខ្លាំង ហើយនេះជាអ្វី ដែលក្រុមអ្នកវិទ្យាសាស្ត្រ កំពុងមានការ ព្រួយបារម្ភយ៉ាងខ្លាំងផងដែរ៕
ចង់ដឹងថា តើផែនទីនោះ យ៉ាងណាសូមតាមដាន ទាំងអស់គ្នា៖







ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top