អភូតហេតុ! ធ្លាក់ពីជាន់ទី៥ និងបុកទម្លុះខ្លួននឹង បង្គោល អំពូលភ្លើង នៅតែមិនស្លាប់!

0

ចិន៖ នេះជារូបភាពដ៏ គួរឲ្យរន្ធត់ ដែលបង្ហាញពី បង្គោលអំពូលភ្លើងតាមផ្លូវ បានទម្លុះចូលទៅក្នុង ខ្លួនបុរសម្នាក់ បន្ទាប់ពីបុរសនេះ បានធ្លាក់ពីជាន់ទី៥ នៃរានហាលមុខ។ 
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាកម្មករសំណង់នេះ មានឈ្មោះថា លី ចិន អាយុ ៣៧ឆ្នាំ ដែលនេះជាអភូតហេតុ ដែលគាត់នៅអាចមាន ជីវិតរស់រាន បន្ទាប់ពីធ្លាក់ពីជាន់ទី ៥ ដែលមានកម្ពស់ ជាង១៥ម៉ែត្រ និងធ្លាក់មកចំ បង្គោលភ្លើង ទម្លុះខ្លួនប្រាណរបស់បុរសនេះ បន្ថែមទៀត។ នៅក្នុងនោះ បានឲ្យដឹងថា កម្មករសំណង់នេះ បានស្រែកយ៉ាងខ្លាំង សុំឲ្យអ្នកដំណើរជួយហៅឡានសង្គ្រោះបន្ទាន់ និងអ្នកពន្លត់អគ្គិភ័យ ដើម្បីជួយកាត់ បង្គោលអំពូលភ្លើងនេះ។ ក្រោយពីមានជំនួយពី អ្នកដំណើររួចរាល់ គាត់ក៏ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ។ 
គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យ បានចំណាយពេល ៣ម៉ោង ដើម្បីធ្វើការវះកាត់ យកបង្គោលអំពូលភ្លើងនេះចេញ។ 
ចំពោះហេតុការណ៍នេះផ្ទាល់ គឺកើតឡើង នៅក្នុងស្រុក សិុនជិន ភាគខាងត្បូងឆៀងខាងលិច ប្រទេសចិន ក្នុងខេត្ដ ស៊ីឆ័ន ប្រហែលជាពេលព្រឹក។ យ៉ាងណាមិញ តាមការសាកសួរ បានឲ្យដឹងថា លោកលី បានត្រល់មកផ្ទះ តែនាពេលនោះ ទើបដឹងថា គាត់ភ្លេចកូនសោរនៅក្នុងនោះ ដោយសារតែគាត់ ជាកម្មករធ្វើការ ក្នុងវិស័យសំណង់ជាច្រើនឆ្នាំ និងមានជំនាញក្នុងការឡើងខ្ពស់ផងនោះ រួមនឹងមិនចង់ចំណាយប្រាក់ ក្នុងការហៅជាងសោរមក គាត់ក៏សម្រេចចិត្ដ ព្យាយាមចូលទៅក្នុងក្នុងផ្ទះ តាមរយៈរានហាល នៃខាងមុខផ្ទះបស់គាត់ ដោយវារទៅតាម មាត់បង្អូចពីទ្វារធំ។ ប៉ុន្ដែនៅពេលដែលកំពុងតែធ្វើ សកម្មភាពស្រាប់តែរអិលជើង និងធ្លាក់ចុះមកដីតែម្ដង ហើយបុកទម្លុះនឹងបង្គោលនោះតែម្ដង។
តាមសម្ដីគ្រូពេទ្យ បានឲ្យដឹងថា បង្គោលអំពូលភ្លើងនោះ មានទំហំ ៩ម៉ែត្រ ដែលសំណាងល្អ ដែលការបុកនេះ មិនបានទៅប៉ះបុកនឹង សរីរាង្គសំខាន់ៗនោះទេ។ ទោះជាយ៉ាងណា នាពេលនេះ គាត់កកំពុងតែទទួលមើលការ ថែរក្សាពីក្រុមគ្រូពេទ្យ យ៉ាងយកចិត្ដទុកដាក់ និងសង្ឃឹមថា អាចជាសះស្បើយនាឆាប់ៗនេះ។


ទាំងនេះជារូបភាព ដែលលោកលី ត្រូវរងបុកនឹង បង្គោលអំពូលភ្លើង និងកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យ
សុខចិត្ដចំណាយប្រាក់បន្ដិចបន្ដួច ដើម្បីសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសារ
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top