សំណាងល្អណាស់! លោកយាយម្នាក់ ត្រូវឡានបុក ហើយកិនតែ មិនស្លាប់!
នេះគឺជាវីដេអូ ដ៏គួរអោយរន្ធត់មួយ ដែលបង្ហាញពីទិដ្ឋភាព របស់ជីដូនម្នាក់បាន រត់ឆ្លងកាត់គំនូសសញ្ញា ដើម្បីឆ្លងផ្លូវ ជាមួយនិងចៅ របស់គាត់ ហើយក៏ត្រូវឡាន ដឹកទំនិញមួយ បុកពេញមួយ ទំហឹងនិង ត្រូវឡានក្រុងតូចមួយ កិនតែមិនបាន បណ្តាលអោយគាត់ បាត់បង់ជិវិតឡើយ។
យោងតាមសារព័ត៌មាន Daily Mail បានអោយដឹងថា ហេតុការណ៍នោះកើតឡើង នៅក្នុងទីក្រុង Buryatia នៃប្រទេសរុស្ស៊ី ដែលនេះជារឿង សឹងតែមិនគួរ អោយជឿដោយសារ តែលោកយាយម្នាក់នោះ អាចនៅមានជិវិត ក្រោយពីជួបប្រទះ គ្រោះថ្នាក់បែបនេះ។
លោកយាយម្នាក់ នោះឈ្មោះថា Bocharova ត្រូវបានឡាន ដឹកទំនិញមួយគ្រឿង បុករួចក៏ខ្ទាត ទៅឆ្ងាយហើយ ក៏ត្រូវឡានក្រុងធុនតូច មួយគ្រឿងទៀត កិនពីលើ។
គួរបញ្ជាក់ផងដែរថា លោកស្រី Bocharova ទទួលរងរបួស ត្រង់ក្បាលហើយ ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យដើម្បី ជួយសង្រ្គោះផងដែរ។
ចង់ដឹងថា សកម្មភាពគ្រោះថ្នាក់នោះ យ៉ាងម៉េចសូម ទស្សនាវីដេអូ ទាំងអស់គ្នា៖
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: