ចង់ឡូយពេក! យកសត្វទន្សាយ ដាក់ក្នុងកម្មវីធីទូរទស្សន៍ ស្រាប់តែ ទន្សាយពាក់គ្នា ផ្អើលពិធីករ ! (មាន វីដេអូ)

0

អាមេរិក៖ ដើម្បីលើកសោភ័ណភាព លើស្ទូឌីយោថតផ្សាយផ្ទាល់ ព័ត៌មានទូរទស្សន៍ អ្នករៀបចំកម្មវិធីច្រើន ដាក់បន្ថែមដូចជា ផ្កា ឬ រូបតុក្កតាជាដើម។ តែចំពោះ អ្នករៀបចំកម្មវិធីមួយរូប របស់ទូរទស្សន៍ WBIR-TV ក្នុងរដ្ឋ Tennessee បានគិតថា បើយកសត្វចិញ្ចឹម មកដាក់ក្នុងស្ទូឌីយោគឺការផ្សាយព័ត៌មាន នឹងមានភាពទាក់ទាញ ហើយបន្ទាប់គេក៏បានដាក់ សត្វទន្សាយពីរក្បាល លើតុជាមួយ អ្នកនិយាយ ព័ត៌មាន ។
តែអ្វីដែលនឹកស្មានមិនដល់នោះ គឺសត្វទន្សាយឈ្មោល ចាប់ផ្តើមរកឡើងលើ ទន្សាយញី នៅលើតុដែលជា កម្មវិធីកំពុងផ្សាយផ្ទាល់ ។ពិធីករទាំងបីនាក់ ក្នុងកម្មវិធី បានបញេ្ចញប្រតិកម្ម ដែលគួរឲ្យអស់សំណើច។ រីឯលោក Russell បាននិយាយថា “ ចាំមួយភ្លែត ! យើង មិនអាចធ្វើអញ្ចឹង លើនេះទេ ពួកគេអាចធ្វើទីនេះ តែគួរឈប់ធ្វើអញ្ចឹង...”
ទន្សាយនេះ បានលេចចេញលើកញ្ចក់ទូរទស្សន៍ ជាង១០វិនាទី បន្ទាប់មកអ្នកគ្រប់គ្រងកម្មវិធី កាត់ចោល ហើយដាក់ រូបភាពរឿងផ្សេង មួយទៀតទៅ ពេលត្រលប់រូបភាព ចូលស្ទូឌីយោវិញបាត់ទន្សាយឈ្មោល ឃើញតែទន្សាយញី។
ប្រិយមិត្តចង់ដឹង សកម្មភាពរបស់ទន្សាយនេះ និង ប្រតិកម្មពិធីករ ដូចម្តេចខ្លះ មកទស្សនាវីដេអូខាងក្រោមនេះ ៖

ប្រភព៖ បរទេស
សម្រួលដោយ  ទីន
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top