បើកសាវនាការ ជំនុំជម្រះក្តីលើ សកម្មជនអ្នកតវ៉ា ទាំង២១នាក់ ជាមួយការការពារ យ៉ាងតឹងរឹង

0

ភ្នំពេញ៖ ក្រុមសកម្មជនអ្នកតវ៉ា២១នាក់ មកពីបណ្តាញផ្សេងៗគ្នា រួមទាំងលោក វ៉ន ពៅ សមាគមប្រជាធិបតេយ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលឃុំខ្លួននៅមណ្ឌលកែប្រែត្រពាំងផ្លុង ត្រូវបានដឹកបញ្ជូនមកដល់សាលាដំបូង រាជធានីភ្នំពេញហើយ ដើម្បីបើកសវនាការជំនុំជម្រះក្តីនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤នេះ។ ជាមួយនឹងការ បើកសវនាការនេះ កម្លាំងសមត្ថកិច្ចត្រូវបានគេដាក់ពង្រាយយ៉ាងច្រើននាក់ នៅជុំវិញបរិវេណសាលាដំបូងរាជធានី ភ្នំពេញ ក្នុងបំណងការពារការយាយី និងក្បួនតវ៉ារបស់ក្រុមអ្នកគាំទ្រ ដែលគាំទ្រសកម្មជនទាំង២១នាក់នេះ។
យោងតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ជនជាប់ចោទទាំង២១នាក់ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនមកដល់រាជ ធានីភ្នំពេញ តាំងម៉ោង៦ព្រលឹមស្រាងៗមកម្ល៉េះ។
សូមបញ្ជាក់ ក្រុមសកម្មអ្នកតវ៉ាទាំង២១នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ ទ្រព្យសម្បត្តិសាធារណៈ និងបទធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅ ក្រោយសកម្មភាពតវ៉ារបស់ពួកគេ ដោយមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយសមត្ថកិច្ចកាលពីដើខែមករា ឆ្នាំ២០ ១៤កន្លងទៅ។
ក្រោមការចោទប្រកាន់ជនជាប់ចោទទាំង២១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅមណ្ឌលកែប្រែត្រពាំង ផ្លុងខេត្តកំពង់ចាម៕



ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top