ទស្សនា ឆ្នេរសមុទ្រទឹកក្តៅ តែមួយគត់ នៅលើពិភពលោក ថាតើអស្ចារ្យយ៉ាងណា?
ញ៊ូហ្សែលឡេន ៖ ឆ្នេរសមុទ្រទឹកក្តៅ គឺជាឆ្នេរសមុទ្រ ដ៏ល្បីល្បាញបំផុត មានកំដៅចេញពីដី និងមានតែមួយគត់ នៅលើពិភពលោក ដែលមាន ទីតាំងស្ថិតនៅលើ ឆ្នេរសមុទ្រភាគខាងកើតនៃ Coromandel Peninsula ប្រទេសញ៊ូហ្សែលឡេន ប្រមាណ១២គីឡូម៉ែត្រ ភាគអាគ្នេយ៍ Whitianga។
ឆ្នេរសមុទ្រទឹកក្តៅនេះ គឺស្ថិតនៅចន្លោះ ជំនោរទឹកទាប និងខ្ពស់ ទើបធ្វើឲ្យមានទឹកក្តៅ២ ពីក្រោមដី ដោយកាយខ្សាច់ឡើង ឲ្យមានប្រហោង រាក់មួយ ដែលធ្វើដូចជា អាងទឹកក្តៅ តូចមួយដូច្នោះដែរ។ បាតុភូតនេះ គឺមានតែនៅពាក់កណ្តាល ជំនោរទឹកទាបប៉ុណ្ណោះ ហើយពេលវេលាល្អ សម្រាប់ទៅកំសាន្ត នៅឆ្នេរសមុទ្រទឹកក្តៅនេះ គឺនៅចន្លោះមុន២ម៉ោង និងក្រោយ២ម៉ោង បន្ទាប់ពីជំនោរទាប។
ក្នុងអំឡុងពេល រដូវកាលចុងក្រោយនេះ មនុស្សរាប់រយនាក់ បាននាំគ្នាទាំងគ្រួសារ ទៅកំសាន្តនៅទីនោះ ដោយជីក ថ្លុកដែលមានទំហំធំ ហើយនាំគ្នាអង្គុយ ត្រាំនៅក្នុងនោះ ដែលដូចជាការម៉ាស្សា ដោយទឹកក្តៅដូច្នោះដែរ។ ប្រសិនបើអ្នកជីកវា កាន់តែជ្រៅ នោះទឹកគឺកាន់តែក្តៅផងដែរ ដែលមានសីតុណ្ហភាពដល់ទៅ ៦៤ អង្សារឯណោះ ហើយនៅពេលដែលទឹក កាន់តែក្តៅខ្លាំង នោះលោកអ្នក អាចជីក ប្រលាយមួយ ទៅកាន់សមុទ្រ ដើម្បីធ្វើការបង្ហូរទឹកលាយគ្នា។
ជាមួយគ្នានេះដែរ ឆ្នេរសមុទ្រទឹកក្តៅនេះ គឺទទួលបាន ការពេញនិយម ពីសំណាក់ភ្ញៀវទេសចរណ៍ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ ទោះជាយ៉ាងណា ការដែលមកលេង នៅឆ្នេរសមុទ្រទឹកក្តៅនេះ គឺត្រូវមានការប្រុងប្រយ័ត្ន ព្រោះតែកន្លងមក អ្នកដែលមកកំសាន្តនៅទីនោះ ត្រូវបានគេដឹងថា បានប្រឈមមុខនឹង គ្រោះថ្នាក់ដែលបណ្តាលមកពី បាក់ផ្លូវទឹក ដែលគេបង្ហូរទឹកសមុទ្រចូល ប្រហោង ឬ រូងដែលគេជីក និង រលកសមុទ្រធំៗ ដែលបានឆក់យក ជីវិតជាច្រើនមកហើយ៕
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ប្រភព៖ បរទេស
ដោយ និមល
ខ្មែរឡូត
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: