ដឹង​អត់​សុភាព​បុរស​ក្លែងក្លាយ ជា​មនុស្ស​ធុន​ម៉េច?

0

អង្គុយ​ពីរ​នាក់​ស្ងាត់ៗ កញ្ញា លីតា និង​កញ្ញា ស្រីនាង កំពុង​ជជែក​គ្នា ពី​សុភាព​បុរស​ក្លែង​ក្លាយ “បុរស​​សា​មញ្ញៗ​ដូច​​មិន​សូវ​​ព្រួយ​បារម្ភ ប៉ុន្តែ​អ្វី​គួរ​ឱ្យ​​បារម្ភ​ គឺ​សុភាពបុរស​ក្លែងក្លាយហ្នឹង”។ ចង់​ដឹង​អត់ថា តើ​បុរស​ក្លែងក្លាយ​​ជា​មនុស្ស​ធុន​ណានោះ? ​

Couple
កញ្ញា លីតា និស្សិត​ធនាគារ​ឆ្នាំ​ទី១ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាន​លើកឡើង​ថា សុភាព​បុរស​ក្លែងក្លាយ​ជា​បុរសមាន​​ពុតត្បុតច្រើន នៅ​មុខ​នារី​​ខ្លួន​ស្រលាញ់​ ធ្វើ​ឯង​និយាយ​ល្អ ធ្វើ​ល្អ ផ្ទុយ​ទៅ​វិញ​ខាង​ក្រោយ​ខ្នង​ ជា​ព្រាន​នារី​​។ មិន​តែ​ប៉ុណ្ណឹង ចូល​ចិត្ត​ធ្វើ​ចរិត​ឯង​ឡូយ ខ្លាច​ចាញ់​គេ។


ចំណែកមិត្តភ័ក្តិ​លីតា កញ្ញា​ ស្រីនាង ​បាន​បន្ថែម​ថា “សុភាព​បុរស​ក្លែងក្លាយ ជា​បុរស​ពូកែ​អួតអាង ធ្វើ​ឫក​​អឿ ហួស​ពី​ការពិត។ មិន​តែ​ប៉ុណ្ណោះ ជា​មនុស្ស​សន្យា​ធ្វើ​មិន​បាន និង​ជា​មនុស្ស​ ដែល​ធ្វើ​ខុសខ្លួន​ឯង​សោះ​​មិន​ទទួល​ខុស​ត្រូវ បែរ​ទម្លាក់​លើ​អ្នក​មិន​ដឹង​អី”។

ស្រដៀង​គ្នា​នេះ​ដែរ កញ្ញា ដាណា និស្សិត​ធនាគារ​ឆ្នាំ​ទី៣ ​សាកលវិទ្យា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ​ចង់​សំដៅ​លើ​បុរស​ ដែល​​នៅ​មុខ​ស្រីៗ ធ្វើ​ឫក្សពារ​និង​និយាយ​ស្ដី​ម៉ាបេន របៀប​​​​ចេះ​ដឹង ប៉ុន្តែ​ផុត​ពីមុខ​​ គឺខិលខូច​ចង់​តែ​កេង​ចំណេញ​។ អ្នក​ខេត្ត​កណ្ដាល​រូប​នេះ​បាន​បញ្ជាក់​ថា “អ្នក​​ចូល​ចិត្ត​និយាយ​ដើម​ប្រុស​​គ្នា​ឯង ក៏​ជា​សុភាព​បុរស​ក្លែងក្លាយ​ដែរ​។ នៅ​ជាមួយ​អ្នក​នេះ​និយាយ​ពី​អ្នក​នោះ​អី​ចេះ នៅ​ជាមួយ​អ្នក​នោះ និយាយ​ពី​អ្នក​នេះ​អី​ចេះ ខ្លួន​ឯង​ត្រូវ​រហូត​”។

“បើ​សម្រាប់​ខ្ញុំ ជា​បុរស​ចូលចិត្ត​​​ធ្វើ​ឫក្សពារ ​​រំទំ សុភាព និយាយ​​ដឹង​សុខ​ត្រូវ ពេល​នៅ​ចំពោះ​​មុខ​នារីៗ ប៉ុន្តែ​ក្រោយ​ខ្នង ជា​មនុស្ស​ក្រឡេចក្រឡុច ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ។ និយាយ​ឱ្យ​ចំ គឺ​ជា​ព្រាន​នារី មុខ​ក្រាស”។ នេះ​ជា​​សម្ដី​របស់​កញ្ញា ស្រី និ សិស្ស​​ថ្នាក់​ទី១០ នៃ​វិទ្យាល័យ​​ផ្សារដើមថ្កូវ។

ពាក់​ព័ន្ធ​នឹង​ប្រធានបទ​នេះ យី ស៊ុងទ្រី និស្សិត​ឆ្នាំ​ទី១ផ្នែក IT នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញន្ថែម​​ថា “ចំណុច​មួយ​ទៀត​នោះ គឺ​ពេល​ដើរ​ញ៉ាំ​អី​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​ប្រុសៗ​មិន​ដែល​ចង់​ចេញ​លុយ​ទេ ប៉ុន្តែ​បើ​ញ៉ាំ​ជាមួយ​​ស្រីៗ អស់​ប៉ុន្មាន​អស់​ទៅ​ព្រោះ​ខ្លាច​ខ្មាស​គេ”។

យ៉ាងណាមិញ​យុវជន ង៉ែត សារី អាយុ២០ឆ្នាំ និស្សិត​ទេសចរណ៍​ឆ្នាំ​ទី៣ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បង្ហើប​ថា “ពេល​នៅ​ក្នុង​ចំណោម​មនុស្ស​ ពិសេស​ជាមួយ​ស្រីៗ សុភាព​បុរស​ក្លែងក្លាយ​​ចូលចិត្ត ធ្វើ​ចរិត​រំទំ សុភាពរាបសារ បែប​ប្រុស​ស្អាត។ មនុស្ស​ធុន​នេះ មិន​ខុស​អី​ពី​ព្រាន​នារី​ទេ”៕


ចុះ​ប្រិយមិត្ត​អ្នកអាន​វិញ មាន​អ្វី​ចង់​បន្ថែម​លើ​នេះ​អត់? 



អត្ថបទ៖ អ៊ុំ សុភក្តិ

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top