ជីដូនបាញ់សម្លាញ់ ចៅពីរនាក់ក្នុងបំណង ធ្វើឲ្យម្តាយក្មេង រងការឈឺចាប់

0

អាមេរិក : ហេតុការណ៍ នៃក្រុមគ្រួសារមួយ កើតឡើងនៅក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក បែរជាជួបរឿង ព្រាត់ប្រាសគ្នាយ៉ាងអ ណោចអធម បន្ទាប់ពីមានករណី ឃាតកម្មមួយបានកើតឡើង ដោយនឹកស្មានមិនដល់ គឺជីដូនបាញ់សម្លាប់ចៅ ក្នុងបំណងដើម្បី ធ្វើអោយម្តាយ កុមាររងគ្រោះ ទទួលរងការឈឺចាប់។
ជីដូនចិត្តឆៅឈ្មោះ Debra Dennison អាយុ៤៧ឆ្នាំប៉ុណ្ណោះ បានទៅយកចៅពីរនាក់ ពីកន្លែងថែរក្សា ក្មេងនៅក្នុង ទីក្រុង Preston ដោយប្រាប់ថាយកពួកគេ មកជប់លៀង នៅថ្ងៃកំណើត ប៉ុន្តែបែរជាយកចៅទាំងពីរ មកសម្លាប់ ទៅវិញ រួចស្ត្រី រូបនេះក៏បាញ់ខ្លួនឯងផងដែរ។ ក្មេងរងគ្រោះឈ្មោះ Alton Perry អាយុ២ឆ្នាំ និង Ashton Perry អាយុទើបបាន៦ខែ ត្រូវបានជីដូនសម្លាប់ ព្រោះតែមានគំនុំនឹងកូនស្រីខ្លួន ដែលត្រូវជាម្តាយក្មេង ដោយសារពួកគេ រស់នៅមិនចុះសម្រុងគ្នា ជាយូរមកហើយ។ បន្ទាប់ពីបាញ់សម្លាប់ចៅរួច Dennison ក៏បាញ់ខ្លួនឯង ស្លាប់ផងដែរ ក្រោយពីគាត់បានបន្សល់ទុក សំបុត្រមួយច្បាប់ទុកឲ្យ កូនស្រីនិងប្តីរបស់នាងបាន ដឹងជាចុងក្រោយ ៕
Layposthp-055

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top