សឹងតែភ្លេចដកដង្ហើម ជាមួយនឹង សៀករហស្សកម្ម ដ៏អស្ចារ្យមួយនេះ (មានវីដេអូ)
ជានិច្ចជាកាល លោកអ្នកពិតជាធ្លាប់ បានទស្សនា នូវ សៀករហស្សកម្ម មួយចំនួន ដដែលៗ ហើយលោកអ្នក ក៏អាចទស្សន៍ទាយ ដឹងមុនថា នឹងមានអ្វីកើតឡើង ដែលពេលខ្លះ សៀករហស្សកម្ម ទាំងនោះ អាចធ្វើអោយអ្នកធុញ ក៏ថាបាន។
នៅពេលនេះ កំលោះសង្ហា Darcy Oake នឹងធ្វើអោយអ្នកភ្ញាក់ផ្អើល ជាមួយនឹង សមត្ថភាពពិសេស និង ក្បាច់ សៀករហស្សកម្ម ថ្មីប្លែក មិនដដែលៗ ដែលលោកអ្នកទស្សនាហើយ មិនសរសើរមិនបាន។
Darcy Oake អាយុ ២៦ឆ្នាំ ដែលមកពី Winnipeg ប្រទេសកាណាដា បានចូលរួមប្រកួតប្រជែង នៅក្នុងកម្មវិធី Britain's Got Talent ហើយកំលោះសង្ហា រូបនេះ បានធ្វើអោយ គណៈកម្មការ និង អ្នកទស្សនានៅទីនោះផ្ទាល់ មានការស្ងើចសរសើរពី ការស្ពិនភ្នែករបស់គាត់ ដោយគាត់ បានស្ពិនភ្នែក ជប់ចេញ ជាសត្វព្រាប ម្ដងមួយក្បាលៗ ជាបន្តបន្ទាប់ និងចុងក្រោយ កាន់តែ ឡូយថែមទៀត។
វីដេអូ នៃការសំដែងនូវ សៀករហស្សកម្ម របស់គាត់ បានទទួលការ ចុចចូលទស្សនា ដល់ទៅ ១៦លានដង នេះដោយសារតែ វាពិតជាអស្ចារ្យមែន។
កុំបង្អង់ពេលយូរ សូមប្រិយមិត្តទស្សនា សមត្ថភាពរបស់គាត់ នៅក្នុងវីដេអូខាងក្រោម ទាំងអស់គ្នា៖
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
តើលោកអ្នកយល់យ៉ាងណា ចំពោះ សៀករហស្សកម្ម របស់គាត់នេះ?
ប្រភព៖ ស្ទម
ដោយ ជាតា
ខ្មែរឡូត
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: