ហួសចិត្ត! គ្រាន់តែសុំ នាងដើរលេងជាមួយ មិនបានក៏ ចាក់សម្លាប់នាង តែម្តង!
អាមេរិក៖ ក្មេងស្រីជំទង់ម្នាក់ ត្រូវបានចាក់សម្លាប់ នៅឯសាលារៀន កាលពីយប់ថ្ងៃសុក្រ ដោយក្មេងប្រុសម្នាក់ដែល រូបគេបានស្នើសុំអោយនាង ទៅចូលរួមពិធី ជប់លៀងមួយ នាឯមាត់សមុទ្រ ជាមួយនឹងរូបគេ។
យោងតាមព័ត៌មានរបស់ Hartford Courant បានអោយដឹងថា ក្មេងស្រីម្នាក់នោះ ឈ្មោះថា Maren Sanchez វ័យ១៦ឆ្នាំ រស់នៅក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក ត្រូវបានទទួល រងការវាយប្រហារនៅ ឯអគារមួយក្នុង វិទ្យាល័យ Jonathan Law ហើយប្រហែលជា មួយម៉ោងក្រោយមក នាងក៏បានបាត់បង់ជិវិត។
យ៉ាងណាមិញ ប៉ូលិសក៏បានធ្វើការ ឃាត់ខ្លួនក្មេងប្រុស ដែលមានអាយុ ១៦ឆ្នាំម្នាក់ផងដែរ។ ប៉ូលិសក៏មិនទាន់បាន អះអាងនៅឡើយពី មូលហេតុដែលធ្វើ អោយក្មេងប្រុសម្នាក់នោះ ចាក់សម្លាប់ជនរងគ្រោះ។
ប៉ុន្តែយោងតាមសម្តី របស់គ្រូក៏ដូចជា សិស្សដទៃទៀត បាននិយាយថា Sanchez ដែលមានសង្សាររួច ទៅហើយនោះ បានបដិសេធសំណូមពរ របស់ក្មេងប្រុសម្នាក់នោះ ដូច្នេះហើយបានជាគេ ចាប់ផ្តើមច្របាច់ករបស់នាង និងរុញនាងអោយដួល រួចក៏ចាក់ សម្លាប់នាងតែម្តង។
ប៉ូលិសកំពុង តែធ្វើការស៊ើបអង្កេត យ៉ាងម៉ត់ចត់ ទៅលើករណីឃាតកម្ម មួយនេះ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាព ក្មេងស្រីជា ជនរងគ្រោះ
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: