ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍លិចនាវា អាចនឹងកើនឡើង ខ្ពស់ ខណៈពេល សាច់ញាតិ កំពុង សម្រក់ទឹកភ្នែក រងចាំកូន
សោកនាដកម្ម លិចនាវាអ្នកដំណើរ ដែលមានមនុស្ស ប្រមាណជិត៥០០នាក់ បានធ្វើដំណើរ ហើយភាគច្រើន ជាសិស្សធ្វើ អោយមានការ សង្វែកចិត្តយ៉ាងខ្លាំង ពីសំណាក់មនុស្សជុំវិញពីភពលោក។ ជាមួយគ្នានេះដែរ គេបានព្យាករណ៍ថា ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍លិចនាវាមួយនេះ អាចនឹងកើនឡើងខ្ពស់ ខណៈពេលដែល ជនរងគ្រោះដែលបាត់ខ្លួនទាំងនោះ មិនទាន់រកឃើញ។ ក្រលេកមកមើល ក្រុមគ្រួសារ សាច់ញាតិរបស់ជនរងគ្រោះវិញ ពិតជាសង្វែករកអ្វីថ្លែង មិនបាន ហើយវាជាសោកនាដកម្មទី២ បន្ទាប់ពីការបាត់ខ្លួន របស់យន្ត ម៉ាឡេស៊ី MH370។ ក្រុមគ្រួសារ សាច់ញាតិរបស់ជនរងគ្រោះជាច្រើន បាននាំគ្នា សម្រក់ទឹកភ្នែក រងចាំស្តាប់ដំណឹងរបស់ កូនៗរបស់ពួកគេ ហើយវាក៍បានធ្វើ អោយមនុស្សជាច្រើន មានការស្រណោះ រកអ្វីប្រៀបមិនបានផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកជួយសង្គ្រោះ បានធ្វើប្រតិបត្តការណ៍ ២៤ម៉ោង លើការស្វែងរកជនរងគ្រោះដែលបាត់ខ្លួន នៅលើសមុទ្រ កោះ Jindo ប្រទេសកូរ៉េ ខាងត្បូង៕ khmer-note
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: