ហ៊ានទេ? ជិះក្នុងទ្រុង រួច ច្រមុជចុះទៅមើល សត្វក្រពើយក្ស ហែលក្នុងទឹក ! (មានវីដេអូ)

0

ធ្លាប់តែមើលក្រពើ ក្នុងទ្រុងពីលើគោក ឬ មើលគេសំដែង ជាមួយក្រពើ មែនទេ ? ពេលនេះ នៅអាហ្រ្វិកខាងត្បូង បានបង្កើត កម្មវិធីទេសចរណ៍មួយ ដ៏ប្លែកមែនទែនដែល អ្នកទេសចរ អាចចូលក្នុងទ្រុងឲ្យក្រពើ មើល ឬចូលមើលក្រពើហែលទឹក តែម្តង ។
វីដេអូមួយនេះបង្ហាញពី ការច្នៃប្រឌិត សេវាកម្មទេសចរណ៍របស់ រមណីយដ្ឋានមួយក្នុង ប្រទេសអាហ្រ្វិកខាងត្បូង ដែលអាចឲ្យ អ្នកទេសចរ ចូលទៅជិតសត្វក្រពើ និង មើលសកម្មភាពសត្វក្រពើជាច្រើន ហែលទឹកក្នុងអាងដ័ថ្លា  ដែល ក្រពើទាំងនោះជាក្រពើ យក្សក្នុងទន្លេនីល ដែលមានប្រវែង ទៅដល់ជាង ៤ ម៉ែត្រឯណោះ ។
ក្នុងវីដេអូនេះ អ្នកនឹងឃើញពីសកម្មភាព អ្នកទេសចរ ចូលក្នុងទ្រុងដែក ដែលមាន របាំងដែកបិទ តែវាមានប្រឡោះ ដែលអាចឲ្យ អ្នកទេសចរ មើលសកម្មភាពក្រពើ បាន តែមិនអាចឲ្យក្រពើខាំ ឬវាយប្រហារ អ្នកទេសចរ បានឡើយ ។ក្នុងទ្រុងនេះ គឺអ្នកទេសចរ អាចជិះបានតែគ្នាពីរនាក់ ប៉ុណ្ណោះ។
ចឹងប្រិយមិត្តមកមើល រូបភាពខ្លះៗ និង វីដេអូខាងក្រោមនេះ ៖
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
 


រូបភាពៈសកម្មភាពទេសចរ នឹងក្រពើក្នុងទឹក 

 វីដេអូទេសចរស្រីស្អាតអត់ខ្លាចក្រពើ ជិះក្នុងទ្រុងចុះក្នុង ទឹកមើលក្រពើ 

ប្រភព ៖ យូធូប 
ដោយ ៖ ទីន
ខែ្មរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top