សត្វឆ្កែជាង១០០ក្បាលត្រូវគេកប់ទាំងរស់នៅប្រទេសចិន
ចិន៖ ភ្នាក់ងារសត្វនៅប្រទេសចិនបានអោយដឹងថា ពួកគេ បានរកឃើញសត្វឆ្កែជាច្រើនក្បាល ដែលក្នុងនោះមាន ទាំងកូនឆ្កែតូចផងនោះត្រូវបានគេកប់ទាំងរស់។ សត្វឆ្កែ ប្រមាណជាង១០០ក្បាលត្រូវបានដាក់ចូលក្នុងរណ្តៅដ៏ ធំមួយមានជំរៅ២០ហ្វីត ដែលបានជីកចាយដោយម៉ាស៊ីនធំ ត្រូវបានមនុស្សគ្រប់គ្នាបានអះអាងថា រដ្ឋាភិបាលចិន អាចជាអ្នកនៅពីក្រោយការបញ្ជាអោយធ្វើសកម្មភាពនេះ។ សត្វឆ្កែទាំងនោះបានស្លាប់ ដោយសារតែថប់ដង្ហើម ព្រោះត្រូវគេចាក់ដីសង្កត់ពីលើ ប៉ុន្តែសំណាងល្អកូនឆ្កែ មួយក្បាល និងឆ្កែធំ៣ក្បាលត្រូវបានគេជួយសង្គ្រោះរួចផុត ពីសេចក្តីស្លាប់ ក្រោយពីក្រុមការងារ សប្បុរសធម៌បានធ្វើការស៊ើបអង្កេតកន្លែងនោះ។ ក្រុមភ្នាក់ងារ Yinchuan Dawn Pets Home បានធ្វើការស៊ើបអង្កេត ក្រោយពីទទួលដំណឹងពីស្ត្រីម្នាក់បានបាត់ឆ្កែរបស់គាត់នៅជិតកន្លែងចាក់សំរាមក្នុងតំបន់ Alxa League ជិតព្រំដែនប្រទេសចិន និង Mongolia ដែលតំបន់នោះ ភាគច្រើនគេគិតថា សត្វឆ្កែជាសត្វចង្រៃ ហើយប្រភពពត៌មានបានអោយដឹងថា សត្វឆ្កែទាំងនោះ អាចនឹងត្រូវបានគេកប់តាំងពីថ្ងៃពុធ កន្លងទៅ។ ក្រុមការងារស្ម័គ្រត្រូវបានគេទូរស័ព្ទប្រាប់ ពីរឿងរ៉ាវ ហើយពេលពួកគេទៅដល់ ពួកគេបានលឺសំលេងឆ្កែយំ បន្ទាប់មកពួកគេបាន ជីកកកាប់ទៅក៏ប្រទះឃើញសពសត្វឆ្កែជាច្រើន ដែលក្នុងនោះជួយសង្គ្រោះឆ្កែមានជីវិត បានចំនួន៤ក្បាលផងដែរ។
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
Khmer-note
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: