មួយគ្រួសារ តា ឪពុក ចៅ នាំគ្នា រំលោភនារីបំរើ របស់ខ្លួន!

0

តៃវ៉ាន់៖ មានគ្រួសារមួយ ទាំងកូន ឪពុក និងជីតា ត្រូវបានចាប់ខ្លួន ពីបទចាប់រំលោភ អ្នកបម្រើស្រីម្នាក់ មិនតិចជាង ៨០ដងនោះទេ។
ស្រ្តីម្នាក់ មិនត្រូវបានបង្ហាញអត្តសញ្ញាណ មានវ័យ២៤ឆ្នាំ មកពី ប្រទេសឥណ្ឌូណេស៊ី បានមកស៊ីឈ្មួល ធ្វើជាអ្នកបម្រើ នៅតៃវ៉ាន់ ក្នុងផ្ទះមួយ។ ជារៀងរាល់ថ្ងៃ នាងត្រូវមើលថែយាយចាស់ម្នាក់ ដែលគាត់មានជម្ងឺ និងធ្វើកិច្ចការផ្ទះទាំងអស់។ ប៉ុន្តែអ្វីដែលគួរអោយ ភ្ញាក់ផ្អើលនោះ គឺទាំងជីតា ឈ្មោះ Hu Ye Chang ទាំងកូនរបស់គាត់ និងចៅប្រុសម្នាក់ទៀត បានរួមភេទជាមួយនាង ទាំងអស់។
នៅថ្ងៃមួយ តាចាស់ម្នាក់នេះ បានចាប់រំលោភនាង ខណៈដែលនាង កំពុងសម្អាតផ្ទះ និងក្នុងមួយសប្តាហ៍ គឺគាត់បានដេកជាមួយនាង យ៉ាងហោច១ ទៅ២ដង និងបានអោយលុយនាង១៦ដុល្លារ នៅពេលរួមភេទរួចរាល់។ បន្ទាប់មកគាត់ក៏បាន និយាយគំរាមទៅនាង ថាប្រសិនបើនាង ហ៊ានប្រាប់គ្រប់គ្នា អោយដឹងរឿងនេះ គឺនាងត្រូវបញ្ជូនទៅ ប្រទេសឥណ្ឌូណេស៊ីវិញហើយ។ មិនតែប៉ុណ្ណោះកូនប្រុសរបស់គាត់ អាយុ៤៥ឆ្នាំ ក៏បានចាប់រំលោភនាងដែរ និងចុងក្រោយ ចៅប្រុសដែលមានអាយុទើប តែ១៥ឆ្នាំ ក៏បានរួមភេទជាមួយនាងថែមទៀត។ អ្វីដែលនាងសុខចិត្ត រួមភេទជាមួយពួកគេ ទាំងអស់នោះគឺ ដើម្បីប្រាក់សម្រាប់បង់ថ្លៃសាលា។
ទោះជាយ៉ាងក៏ដោយ អ្នកទាំង៣នាក់នេះ ត្រូវបាននាំខ្លួនឡើងតុលាការ ដើម្បីកាត់ក្តីក្នុងបទល្មើស រំលោភសេពសន្ថវៈ នេះ។  គួរបញ្ជាក់ផងដែរថា ជីតាចាស់ម្នាក់នោះ បានជាប់គុក១០ឆ្នាំ ដែលបានរួមភេទជាមួយនាង ៤៣ដង រីឯកូនប្រុសរបស់គាត់ ជាប់គុក៩ឆ្នាំ រួមភេទចំនួន៣៥ដង និងចុងក្រោយគឺចៅប្រុស បានឃុំឃាងខ្លួនទុក ពីព្រោះមិនទាន់គ្រប់អាយុ ក៏បានរួមភេទចំនួន៣ដងដែរ។ តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះរឿងនេះ?
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
រូបភាពតំណាង


ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top