វីដេអូ៖ តាចាស់ថ្លើមធំ ហ៊ានចូលចាប់ សត្វក្រពា ដ៏ធំមួយក្បាល ដោយដៃទទេ ប៊ិះក្លាយជាចំនីវាវិញ

0

បុរសចំណាស់ម្នាក់ ទទួលបានមេរៀនដ៏ឈឺចាប់ និងរន្ធត់មួយ បន្ទាប់ពីបុរសរូបនេះ បានព្យាយាមចាប់សត្វក្រពា ដ៏ធំមួយក្បាល ដែលបានវាលចូលមកក្នុង ទីលានវាយកូនហ្គោលមួយ ដោយប្រើតែដៃទទេប៉ុណ្ណោះ ចុងក្រោយបុរសចំណាស់រូបនេះ ប៊ិះក្លាយជាចំនី របស់សត្វក្រពាវិញ។
ហេតុការណ៏ដ៏រន្ធត់ និងតក់ស្លុតមួយនេះ ត្រូវបានថតដោយអ្នកដដៃទៀត ដែលស្ថិតនៅក្នុងទីលានវាយកូនហ្គោលនោះ ហើយវីដេអូដែលថតបាននេះដែរ ក៏កំពុងតែត្រូវអ្នកប្រើប្រាស់អ៊ីនធឺត បង្ហោះ និងចែកចាយជាបន្តបន្ទាប់ផងដែរ។
បើតាមខ្សែវីដេអូ ដែលត្រូវថតបាននោះ បានបង្ហាញឲ្យឃើញ បុរសចំណាស់ដែលជាអ្នក វាយកូនហ្គោលម្នាក់ បានបង្ហាញភាពក្លាហាន និងអង់អាចរបស់ខ្លួន ដើរចូលទៅចាប់សត្វក្រពា ដ៏ធំមួយក្បាល ចេញពីទីលានវាយកូនហ្គោលមួយ ដោយបុរសរូបនេះ បានយកអាវក្រៅរបស់គាត់ ទៅគ្របពីលើភ្នែកសត្វក្រពា រួចធ្វើសកម្មភាព លើកសត្វក្រពានោះចេញ។
ទោះបីជាយ៉ាងណាក៏ដោយ សត្វក្រពាដ៏ធំមួយក្បាលនោះ មិនឲ្យគាត់ចាប់ងាយៗនោះទេ ហើយក៏បានរើបំរាស់យ៉ាងខ្លាំង ធ្វើឲ្យបុរសចំណាស់នោះ ដួលទៅលើដី។ ជាមួយគ្នានេះដែរ សត្វក្រពានោះ បានងាយមកខាំគាត់ចំដៃ ប៉ុន្តែត្រូវបុរសចំណាស់នេះ រើខ្លួន និងធាក់ក្រពានោះចេញវិញ។
យ៉ាងណាមិញ ដោយសារតែសត្វក្រពានេះ ហាក់មិនសូវកាច វាក៏មិនបានធ្វើអី បុរសចំណាស់នោះទៀតដែរ បើមិនដូច្នោះទេ បុរសចំណាស់នោះ ប្រាកដជាក្លាយជាចំនី របស់សត្វក្រពានោះជាមិនខាន៕
ចង់ដឹងយ៉ាងណា តោះ! ទៅទស្សនាទាំងអស់គ្នា៖
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត




ប្រភព ៖ YouTube
ដោយ ៖ ប៊ី
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top