សម្លាប់កូនទើបនឹងកើតចោល ព្រោះមុខមាត់ ដូចអតីតសង្សារពេក និង ខ្លាចសង្សារថ្មីឃើញ ឈប់ស្រលាញ់!
អាមេរិក៖ មានម្តាយវ័យក្មេងម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលីស បានប្រទះឃើញសាកសពទារកម្នាក់ ក្នុងថង់ប្លាស្ទិក។
ស្រ្តីវ័យក្មេងម្នាក់នេះ មានឈ្មោះថា Ana Rosa Mora អាយុ១៨ឆ្នាំ រស់នៅទីក្រុងChicago បានផ្តល់កំណើត អោយទារកប្រុស ប៉ុន្តែបន្ទាប់មក នាងក៏បានសម្លាប់វិញ ដោយសារគេមានមុខមាត់ដូចជា អតីតមិត្តប្រុសរបស់នាង បេះបិទ។ មូលហេតុដែលនាង ធ្វើបែបនេះ គឺខ្លាចគូស្នេហ៍ថ្មី របស់នាង ចាកចេញពីនាង បន្ទាប់ពីបានឃើញទារកនោះ មុខដូចសង្សារចាស់ របស់នាងបែបនេះ។ តាមសម្តីប៉ូលីស បានអោយដឹងថា ទារកនោះទើបតែកើតប៉ុណ្ណោះ ពីព្រោះបានឃើញផ្ចិត ជាប់នឹងខ្លួននៅឡើយ និងនាងAna បានដាក់ទារកក្នុងថង់ប្លាស្ទិក រួចក៏បានយក ទៅបោះចោល។
ដូច្នេះនារីវ័យក្មេងរូបនេះ ត្រូវបានជាប់ទោស និងពិន័យជាប្រាក់ ចំនួន ៥០០,០០០ដុល្លារអាមេរិក ពីបទសម្លាប់កូនខ្លួនឯង៕
នេះជារូបនាងAna Rosa Mora
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: