ស៊ូនៅក្នុងឡានកំពុងឆេះ ឫ ក៏ប្រថុយចេញ ខណៈមានសត្វតោ នៅខាងក្រៅឡាន?

0

អង់គ្លេស៖ ក្រុមគ្រួសារមូយ បានប្រឈមមុខ នឹងការសំរេចចិត្ត ដ៏រន្ធត់ នៅពេលដែលឡានរបស់ពួកគេ កំពុងជិះនោះ បានឆេះសន្ធោសន្ធៅ នៅក្នុងតំបន់សួនសត្វ Longleat  safari park។
គួរបញ្ជាក់ផងដែរ Helen Clements  ដែលមានអាយុ ៤៣ ឆ្នាំ ជាមួយនឹងកូនស្រី  ឈ្មោះ Charlie និង កូនប្រុសម្នាក់ទៀត ឈ្មោះ George អាយុ ៩ ឆ្នាំ បានរីករាយនឹង ដំនើរកំសាន្ត ទៅកាន់រម្មណីយដ្ឋាន Wiltshire ។ លោកស្រី Clements  បាននិយាយថា គ្រប់យ៉ាងគឺល្អទាំងអស់ ពេលដែលគាត់កំពុងធ្វើដំណើរ រហូតដល់គាត់បានមកដល់ សួនសត្វតោ។
គាត់ក៏បានបន្តទៀតថា ឡានរបស់គាត់បានគាំង ហើយចាប់ផ្តើមឡើងកំដៅ ប៉ុន្តែគាត់គិតថា កំដៅនោះ ចេញពីម៉ាស៊ីនប៉ុណ្ណោះ ព្រោះតែធ្វើ ដំណើរផ្លូវឆ្ងាយ។ ក្រោយមកស្រាប់តែ មានផ្សែងខ្មៅ ចេញពីប្រហោងឡាន។
អ្វីដែលគួរអោយ រន្ធត់នោះ ថាតើគាត់នឹងត្រូវ ចុះចេញពីឡាន ដែលកំពុងឆេះនោះ ឫ ក៏ នៅក្នុងឡាននោះ ព្រោះកន្លែងដែលតោនៅ មានចំងាយ ត្រឹមតែ ១០ ម៉ែត្រប៉ុណ្ណោះពីឡាន របស់គាត់។
សំណាងល្អ ពេលនោះ មានអ្នកមើលថែទាំ នៅទីនោះ ហើយគាត់បាន ជួយ Clements  និង កូនរបស់នាង ចេញពីឡាន ដែលកំពុងឆេះ ដោយ សុវត្ថិភាព ។
ចំនែកឯអ្នកមើល ថែទាំសត្វតោ បានព្យាយាម ទប់មិនអោយតោផ្អើល មកជិតក្រុមគ្រួសារ អ្នកស្រី Clements ។
យ៉ាងណាវិញ អ្នកនាំពាក្យរបស់ ឧទ្យាន Longleat  បានអោយដឹងថា គ្មានអ្នកណារងរបួស ក្នុងហេតុការណ៍នេះឡើយ ចំនែកឯ ឡាននោះ ត្រូវបាន គេយកទៅកន្លែងសុវត្ថិភាព ហើយសួនសត្វ ក៏ ត្រូវបើកដំនើរ ការជាធម្មតា ឡើងវិញ៕
តើប្រិយមិត្ត នឹងមានអារម្មណ៍បែបណាដែរ បើសិនជាស្ថិតក្នុងហេតុការណ៍ នេះវិញ?

ក្រុមគ្រួសារអ្នកស្រី Clements ត្រូវបង្ខំចិត្តចុះចេញពីឡាន ទៅកាន់រោងតោ ពេលដែលឡានកំពុងឆេះ

ក្រោយពេលអ្នកស្រី និង កូនចុះចេញពីឡាន

អ្នកស្រី និង កូន ត្រូវបានផ្ទេរទៅជិះឡាន Ranger វិញ 

តោត្រូូវបានយកចេញពី  ឧទ្យាន ហើយ បានបិទជាបណ្តោះអាសន្ន ពេលដែលអ្នកពន្លត់អគ្គិភ័យមកដល់

សត្វតោដែលរស់ នៅក្នុង ឧទ្យាន

Charlie Clements (ឆ្វេង) និង  George(ស្តាំ)

ប្រភព ៖ បរទេស
ដោយ ៖ លីណា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top