វីរៈនារីវ័យ ៨០ឆ្នាំ! វ៉ៃរុយងាប់ ១,០០០ ក្បាល ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយអាទិត្យ

0

ចិន៖ ស្ដ្រីជនជាតិចិន ចូលនិវត្តន៍ម្នាក់ បានចំណាយពេល ជារៀងរាល់ថ្ងៃអស់រយៈ ពេល១៤ឆ្នាំមកហើយ ក្នុងការវ៉ៃរុយ។
តាមប្រភពព័ត៌មានពី ឌេលីម៉ែល បានឲ្យដឹងថា លោកយាយ Ruan Tang អាយុ ៨០ឆ្នាំ ជាអ្នករស់នៅក្នុង សហគមន៍ Changmingsixiang ភាគខាងកើតនៃប្រទេសចិន ក្នុងទីក្រុង Hangzhou បានប្រឹងប្រែង និងតស៊ូយ៉ាងខ្លាំង ដោយចំណាយពេល ៨ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយអាទិត្យ ដើម្បីសម្លាប់សត្វរុយ។ យ៉ាងណាមិញ តាមការប៉ាន់ស្មាន បានឲ្យដឹងថា គាត់អាចសម្លាប់សត្វរុយ ប្រហែលជា ១,០០០ ក្បាល ក្នុងមួយថ្ងៃ។ 
តាមរយៈកាសែតនៅក្នុងស្រុក បានបង្ហាញថា គាត់គ្រាន់តែចង់ គ្រប់គ្រង និងចង់ដឹងពី ចំនួន សត្វរុយ នៅក្នុងតំបន់គាត់ ថាតើប្រសិនជា គាត់មិនធ្វើសកម្មភាពទេ តើនឹងអាចមានចំនួនប៉ុន្មាន ហើយម្យ៉ាងវិញទៀត គឺគាត់ចង់ថែរក្សា បរិស្ថានតែប៉ុណ្ណោះ។ ជាមួយគ្នានោះ គាត់បានថ្លែងទៅកាន់ ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថា ខ្ញុំពិតជាមានកិត្ដិយសជាខ្លាំង ក្នុងការជួយអ្នកជិតខាង ដើម្បីសម្លាប់សត្វរុយទាំងនេះ  មួយវិញទៀត វាពិតជាមានអត្ថន័យយ៉ាងខ្លាំង សម្រាប់ខ្ញុំនៅពេល ដែលស្ថិតនៅក្នុង វ័យនេះ ដែលវាក៏អាចជួយ ក្នុងការថែរក្សារាង ឬសុខភាពឲ្យបានល្អផងដែរ។ 
ជួបជាមួយនឹង សម្ដី អ្នកជិតខាងរបស់គាត់ គឺ  អ្នកស្រី Jian Hsiao អាយុ ៥៨ឆ្នាំបាននិយាយថា គាត់ពិតជាអ្នកជំនាញ សម្លាប់រុយមែន ដែលឥលូវនេះ គាត់បានក្លាយជា វីរៈនារីនៅក្នុងតំបន់នេះហើយ។ 
សូមមើលពីសកម្មភាព ដែលគាត់លះបង់ខ្លួនឯង ជារៀងរាល់ថ្ងៃ ដើម្បីសម្លាប់សត្វរុយ
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត




ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top