ហួសចិត្តសុខចិត្តអោយគេរំលោភកូនស្រីខ្លួនឯង ដើម្បីជាថ្នូរ នឹង ការដោះដូយក ស្ករ

0

ហ្ស៊ីមបាវ៉េ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន ដោយសារតែអនុញ្ញាតិអ្នកជិតខាងរំលោភ កូនស្រីរបស់គាត់ ដើម្បីជាថ្នូរនឹងការដោះដូរប្រាក់ទិញស្ករទំងន់២២ផោន។ ស្ត្រីវ័យ៥៤ឆ្នាំ មិនត្រឹមតែអនុញ្ញាតិអោយគេរំលោភកូនខ្លួនទេ គាត់ថែមទាំងយកភួយអោយជនល្មើស ទៀតផង ដើម្បីអោយជនល្មើសរំលោភកូនស្រីគាត់យ៉ាងសុខស្រួល។ ជនល្មើសឈ្មោះ Hlanganani Sibanda អាយុ៤០ឆ្នាំ រស់នៅភូមិ Tjingababili ត្រូវបានតុលាការ Gideon Ruvetsa ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។ ជនល្មើស Sibanda បានសុំស្ត្រីជា ម្តាយរងគ្រោះរំលោភកូនស្រីគាត់ ដោយជនល្មើសបានផ្តល់ប្រាក់អោយស្ត្រីជាម្តាយ សំរាប់យកទៅទិញស្ករ ដើម្បីជាថ្នូរនឹងការដោះដូររំលោភកូនស្រី នេះបើយោងតាម តុលាការ។ ធម្មតាក្មេងស្រីរងគ្រោះដេកនៅផ្ទះមីងរបស់នាង ប៉ុន្តែនៅថ្ងៃកើតហេតុម្តាយ របស់នាងបានទៅយកនាងមកផ្ទះ ដោយសារតែនាងចង់ដេកជាមួយម្តាយរបស់នាងមួយ យប់។ ជនល្មើស Sibanda បានមកដល់ផ្ទះក្មេងស្រីរងគ្រោះវេលាម៉ោង១១យប់ មកយកក្មេងស្រីទៅរំលោភ ព្រមទាំងប្រគល់ស្ករអោយស្ត្រីជាម្តាយ។ នៅថ្ងៃបន្ទាប់ក្មេង ស្រីបានរាយការណ៍ប្រាប់មីងរបស់នាង ហើយស្ត្រីជាម្តាយមីងបានប្តឹងប៉ូលីស។ ប៉ូលីសបានចាប់ខ្លួនជនល្មើស Sibanda ប៉ុន្តែស្ត្រីជាម្តាយមិនត្រូវបានចោទប្រកាន់ឡើយ ហើយជនល្មើសត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ។
ប្រភព៖ បរទេស
Khmer-note
kunan
រូបតំណាង

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top