ហួសចិត្ត! គ្រូស្រី រួមភេទ ជាមួយសិស្ស នៅក្នុងរថយន្ត រហូតមានផ្ទៃពោះ

0

សហរដ្ឋអាមេរិក៖ គ្រូបង្រៀនម្នាក់ រស់នៅរដ្ឋផ្លរីដា ត្រូវបានចាប់ខ្លួន ព្រោះតែបន្តទំនាក់ទំនង ជាមួយសិស្សប្រុស របស់ខ្លួន រហូតទាល់តែមានផ្ទៃពោះ។
តាមសម្តីរបស់ ប៉ូលីស Lakeland បានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ Jennifer Christine Fichter អាយុ២៩ឆ្នាំ ជាគ្រូបង្រៀន នៅសាកលវិទ្យាល័យ Devenport មានទំនាក់ទំនងផ្លូវភេទ ជាមួយនឹងសិស្សប្រុសអាយុ១៧ឆ្នាំ និងធ្វើការរួមភេទនៅក្នុង រថយន្ត pick-up របស់ខ្លួនតែម្តង។ Jennifer ក៏ជាគ្រូបង្រៀនភាសាអង់គ្លេស នៅCentral Florida Aerospace Academy ផងដែរ ហើយនាង មានទំនាក់ទំនង ជាមួយសិស្សប្រុស ដែលឈានដល់ មានការរួមភេទនេះ រយៈពេល៤ខែមកហើយ។
ជាមួយគ្នានេះដែរ រឿងនេះត្រូវបាន បែកការបន្ទាប់ពី ម្តាយរបស់សិស្សប្រុសរូបនោះ សង្ស័យដែលកូនប្រុសរបស់ខ្លួន ចេញពីផ្ទះទាំងព្រឹកព្រលឹម ជារៀងរាល់ថ្ងៃ ហើយគាត់ក៏បានមើល សារក្នុងទូរស័ព្ទដៃ របស់គេ ហើយបានដឹងថា គេបាននិយាយជាមួយ មនុស្សស្រី២នាក់។ ម្តាយរបស់ក្មេងប្រុស ជំទង់រូបនោះ បានដឹងថា Aliases គឺជាឈ្មោះ របស់គ្រូបង្រៀនរូបនោះ ដែលប្រើប្រាស់ដើម្បី លាក់បាំងពី សកម្មភាពរបស់ខ្លួន។
ម្តាយរបស់ក្មេងប្រុសរូបនោះ បាននិយាយតទល់ជាមួយ កូនប្រុសរបស់ខ្លួន ហើយគេក៏បានសារភាព ថាខ្លួនពិតជាមានទំនាក់ទំនង ជាមួយ នឹងគ្រូរបស់គេពិតមែន ហើយបានរួមភេទជាមួយគ្នា ច្រើនជាង២០ដង នៅក្នុងឱកាសផ្សេងៗគ្នា។ ចំនែកឯ Jennifer ក៏ព្រមទទួលថា ខ្លួនពិតជាមានទំនាក់ទំនង ផ្លូវភេទ ជាមួយនឹងសិស្សរបស់ខ្លួនពិតមែន ហើយថែមទាំងបាន យកកូនចេញ បន្ទាប់ពីនាងមានផ្ទៃពោះ ជាមួយនឹង សិស្សប្រុសរូបនោះ ថែមទៀតផង។
យ៉ាងណាមិញ Jennifer ត្រូវបានឃាត់ខ្លួននៅក្នុង ផ្ទះរបស់គេ មួយម៉ោងកន្លះ បន្ទាប់ពីម្តាយក្មេងប្រុស បានទូរស័ព្ទទៅប្តឹងប៉ូលីស ហើយនាងត្រូវបាន ចោទប្រកាន់ ចំនួន៦ករណី នៃសកម្មភាពផ្លូវភេទ ខុសច្បាប់ជាមួយអនីតិជន៕
ប្រភព៖ បរទេស
ដោយ និមល
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top