ចាប់ខ្លួនស្ត្រីម្នាក់ដាក់គុក២០ឆ្នាំ ក្រោយថតវីដេអូខ្លួនរួមភេទ ជាមួយក្មេង ប្រុសអាយុ១១ឆ្នាំ
ស្ត្រីម្នាក់ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលវែង ក្រោយពីតុលាការបានចោទ ប្រកាន់នាងជាស្ត្រីល្មោភកាម។ ស្ត្រីជនល្មើសឈ្មោះ Jean Paleracio អាយុ៣៣ឆ្នាំ រស់នៅតំបន់ Hawaii ត្រូវបានតុលាការផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេល២០ឆ្នាំ ក្រោយពីស្ត្រីល្មោភកាមរូប នេះបានថតខ្សែវីដេអូខ្លួនឯងរួមភេទជាមួយក្មេងប្រុសមិនទាន់ ពេញវ័យ។ អ្នកស្រី Paleracio ធ្វើការនៅ Economic Opportunity Early Learning Centre បានមានស្គាល់គ្នាជាមួយក្មេងប្រុសរងគ្រោះវ័យ១១ឆ្នាំ ហើយអ្នកស្រីធ្លាប់មាន ទំនាក់ទំនងផ្លូវភេទជាមួយក្មេងៗរយៈពេល៣ឆ្នាំមកហើយ ដោយអ្នកស្រីបានថតខ្សែ វីដេអូរួមភេទជាមួយក្មេងៗទាំងនោះទុកទៀតផង។ ព្រះរាជអាជ្ញាលោក Justin Kollar បានអោយដឹងថា ទង្វើរបស់ស្ត្រីជនល្មើសពិតជាស្មោកគ្រោកគួរអោយខ្ពើម និងមិនអាច អន់អោនបានឡើយ។ ចៅក្រមបានអោយដឹងថា ស្ត្រីជនល្មើស ជាមនុស្សធ្លាប់ធ្វើការ ជាមួយកុមារ ដូច្នេះគាត់គួរតែដាក់ទោសអោយបានយូរ។
Khmer-note
ស្ត្រីជនល្មើស Jean Paleracio
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: