គន្លឹះសាមញ្ញទាំង ៧ យ៉ាង ជួយអោយអ្នក ក្លាយជាអ្នកដឹកនាំ ដ៏ជោគជ័យ!
មិនថាអ្នករស់នៅ ក្នុងជីវិតបែបណាទេ វាមិនមែនជារឿងងាយស្រួលទេ ដែលអ្នកអាចក្លាយជាអ្នកដឹកនាំ ដ៏ជោគជ័យម្នាក់ ជាពិសេសទៀតនោះ ប្រសិនបើអ្នកជានារី។ យ៉ាងណាវិញ ប្រសិនជាអ្នកជាអ្នកដឹកនាំ មួយរូបហើយនោះ និង ចង់ក្លាយជា ដឹកនាំដ៏ជោគជ័យ អ្នកគ្រាន់តែ អនុរត្តន៍តាមវិធីសាមញ្ញ ទាំង ៧ យ៉ាងខាងក្រោម៖
ស្តាប់ ៖ អ្នកត្រូវដឹងថា អ្នកគឺជាអ្នកដឹកនាំ មួយរូប មិនមែនមានន័យថា អ្នកត្រូវនិយាយរហូតនោះទេ អ្នកក៏ត្រូវលើកទឹកចិត្ត សមាជិករបស់អ្នក ដើម្បីបញ្ចេញមតិ របស់ពួកគេ ផងដែរ។ ការធ្វើបែបនេះ មិនត្រឹមតែសមាជិកក្នុង ក្រុមរបស់អ្នក អោយតំលៃអ្នក ប៉ុណ្ណោះទេ អ្នកនឹងទទួលបាន គំនិតច្នៃប្រឌិត ដែលអាចជួយអោយការងារ របស់អ្នកមានភាព ប្រសើរឡើងទៀតផង។
ធ្វើខ្លួនដោយអាចទាក់ទងបាន ៖ ជាទូទៅ អ្នកដឹកនាំតែងតែ អង្គុយនៅ ក្នុងការិយាល័យ ហើយមិនសូវ ជាបាននិយាយជាមួយ សមាជិកក្រុមឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកចង់ ក្លាយជាអ្នកដឹកនាំ ដ៏ជោគជ័យ អ្នកត្រូវអោយពួក គេដឹងថា អាចនិយាយ ជាមួយអ្នកដោយ បើកចំហរ និង គ្រប់ពេលវេលា មិនថា បញ្ហា ទាក់ទង នឹងការងារ ឫ ក៏បញ្ហា ផ្ទាល់ខ្លួនទេ និង ព្យាយាមស្តាប់ និង ដោះស្រាយបញ្ហាទាំងអស់នោះ ដោយអ្នក មិនចាំបាច់ ក្លាយជាមិត្តភក្ខិជិតស្និទ្ធ ឫ ក៏ និយាយដើមពីក្រោយ ប៉ុន្តែ ត្រូវធ្វើខ្លួនអាចអោយគេពឹងពាក់បាន នោះអ្នកនឹងក្លាយ ជាអ្នកដឹកនាំល្អ។
ត្រូវស្វែងរកមនុស្សគំរូម្នាក់ ៖ អ្នកដឹកនាំម្នាក់ៗ មានវិធីខុសៗគ្នា ក្នុងការដឹកនាំ ប៉ុន្តែ អ្នកត្រូវស្វែងរក អ្នកដឹកនាំជោគជ៏យ ហើយត្រូវព្យាយាម សួរថាតើ ត្រូវធ្វើដូចម៉េច ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ និង លើកទឹកចិត្ត សមាជិកក្រុម។ បន្ទាប់មក អ្នកគួរ យកវិធីសាស្រ្ត ទាំងនោះ មកអនុរត្តន៍ ក្នុងជីវិតអ្នកដឹកនាំ របស់អ្នក។
អោយរង្វាន់ដល់សមាជិកក្រុម៖ វាមិនមែនជា រឿងពិបាកទេ ដែលអ្នកគ្រាន់តែ និយាយទៅកាន់ សមាជិកក្រុម របស់អ្នកថា “ធ្វើការបានល្អ”។ ការនិយាយ ពាក្យបែបនេះ ធ្វើអោយសមាជិក ក្រុមរបស់អ្នក មានកំលាំងចិត្ត ធ្វើការ ដែលជាហេតុធ្វើអោយ អ្នកក្លាយ ជាអ្នកដឹកនាំល្អ។
កុំធ្វើអ្វីដែលមិនច្បាស់៖ ត្រូវចងចាំថា អ្នកគឺជាអ្នកដឹកនាំ មួយរូប ដូច្នេះការដាក់ ការងារអ្វី អោយសមាជិកក្រុមធ្វើ ក៏ត្រូវច្បាស់ដែរ។ ប្រសិនបើអ្នក ដាក់ការងារ អ្វីមួយទៅសមាជិក ក្រុមរបស់អ្នក ត្រូវកំនត់ពេលវេលា អោយបានច្បាស់លាស់ ថាតើនឹងត្រូវបញ្ចប់ នៅពេលណា។ ធ្វើដូច្នេះ ការងារនឹងត្រូវបាន ធ្វើក្នុងរយៈពេលខ្លី និង មានប្រសិទ្ធភាព។
ត្រូវមានការលេងសើចបន្តិចបន្តួច៖ ទោះបីអ្នក ជាអ្នកដឹកនាំមួយរូប គឺអ្នកមិនអាច ចៀសវាងថ្ងៃ ដែលអ្នក មានអារម្មណ៍មិនល្អបានឡើយ។ ដូច្នេះមិនត្រូវ គិតអ្វីធ្ងន់ធ្ងរ ពេកនោះទេ ពេលដែលការងារ អ្នកធ្វើមិនបានល្អ ត្រូវធ្វើអោយខ្លួនឯង សប្បាយចិត្ត ។ ធ្វើដូច្នេះក៏អាច ជួយដល់សមាជិក ក្រុមរបស់អ្នក បន្ធូរភាពតានតឹង ផងដែរ។
រក្សាភាពសុទិដ្ឋិនិយម៖ ប្រសិនបើអ្នក មានគំនិតអវិជ្ជមាន ទៅលើអ្វីគ្រប់យ៉ាងនោះ អ្នកមិនអាចក្លាយជា អ្នកដឹកនាំដ៏ជោគជ័យ បានឡើយ។ដូច្នេះត្រូវរក្សាភាព សុទិដ្ឋិនិយម ហើយវានឹងអាចជួយ អោយសមាជិកក្រុម របស់អ្នក មានអារម្មណ៏ល្អ ដែលជាហេតុ ធ្វើអោយគេ ធ្វើការបានកាន់តែល្អ។
ទាំងនេះ គឺជាវិធី ៧ យ៉ាង ជួយអោយអ្នក ក្លាយជាអ្នកដឹកនាំដ៏ជោគជ័យ។
តើប្រិយមិត្ត បានអនុវត្តន៍ហើយ ឬ នៅ?
រូបតំណាង
ប្រភព ៖ បរទេស
ដោយ ៖ លីណា
ខ្មែរឡូត
ផ្សាយក្នុងក្រុម ចំណេះ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: