ប្លែក! ក្មេងស្ទាវនៅស្រុកអង់គ្លេស ចូលចិត្ដលេបត្រី កន្ទុយ ៣ ទាំងរស់ (វីដេអូ)
អង់គ្លេស៖ យុវជននៅក្នុង ចក្រភពអង់គ្លេសម្នាក់ បានក្លាយជាអ្នកមានប្រជា ប្រិយភាពជាខ្លាំង បន្ទាប់ពី វីដេអូញ៉ាំត្រី កន្ទុយ៣ទាំងរស់ បានបែកធ្លាយ នៅក្នុងប្រភពអ៊ិនធើណេត។
នៅក្នុងនោះ មានមហាជនជាច្រើន បានខឹងសម្បារយ៉ាងខ្លាំង ជាមួយនឹង សកម្មភាពរបស់បុរសនេះ ដោយនៅក្នុងវីដេអូនេះ បានបង្ហាញពី ជននេះ លេបត្រីកន្ទុយ៣ទាំងរស់ នៅក្នុងសួនកំសាន្ដ មួយកន្លែង នៅ Newmarket នៃស្រុក Suffolk។ ជាមួយគ្នានោះ ប៉ូលីសនៅក្នុងស្រុកនេះ កំពុងតែធ្វើការប្រមាញ់ ជននេះ ខណៈពេលដែលបុរសនេះ សើចសប្បាយរីករាយ និងញ៉ាំត្រីកន្ទុយ៣នេះ រីឯមិត្ដភិក្ដបុរសនេះផ្ទាល់ ក៏សើចសប្បាយដូចគ្នា និងលើកទឹកចិត្ដដល់ បុរសនេះបន្ថែមទៀត។
ចំពោះវីដេអូនេះផ្ទាល់ បានចែកចាយយ៉ាងឆាប់រហ័សក្នុង អ៊ិនធើណេត និងដឹកនាំឲ្យអ្នកទស្សនាជាច្រើន នាំគ្នាទាមទារឲ្យចាប់ជននេះ ពីបទធ្វើអំពើឃោរឃៅទៅលើ សត្វ៕
សូមទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: