ពេជ្រ សូលីកា បង្ហាញវីដេអូធ្វើមុខ Cute Cute លែងខ្វល់ពីកេរ្តិ៍ឈ្មោះ
ក្រោយពីបាត់មុខលើសង្វៀនសិល្បៈ អស់រយៈពេលជិតមួយឆ្នាំមកនេះ
តារាចម្រៀងពូកែធ្វើឫកម៉្ញិកម៉្ញក់ កញ្ញា ពេជ្រ សូលីកា
ត្រូវបានអ្នកចូលចិត្តតាមដានសកម្មភាពតារាខ្មែរ លួចខ្សឹបខ្សៀវថា
នាងគ្រោងនឹងបង្ហាញខ្លួនជាថ្មី ក្នុងផលិតកម្មសាន់ដេ
ដែលជាផលិតកម្មមួយមានសមាជិកក្នុងផលិតកម្មចាស់ ២នាក់ក្នុងនោះដែរ គឺលោក នីកូ និងកញ្ញា
តាក់ម៉ា។
កញ្ញា ពេជ្រ
សូលីកា
ចំណុចនេះ អាចសន្និដ្ឋានបានថា ការបាត់ខ្លួន ពេជ្រ សូលីកា អស់ពេលជិតមួយឆ្នាំ ទាំងមិនភ័យខ្លាចរឿងបាត់បង់អ្នកគាំទ្រ ឬប្រជាប្រិយភាពនេះ អាចជាកាតព្វកិច្ចមួយ ធ្វើឡើងតាមការសុំពីម្ចាស់ស្នេហ៍របស់នាង ជាមនុស្សមានឥទ្ធិពល ព្រោះដើម្បីកុំឲ្យជាប់ជំពាក់វាក់វិន ជាមួយការងារសិល្បៈ ដែលត្រូវតស៊ូកាត់ក្ដៅកាត់រងា សន្សំប្រាក់ល្អិត មិនសមនឹងកម្លាំងតទៅទៀត ។ ម្យ៉ាងទៀតក៏ជាវិធានការណ៍មួយ កុំឲ្យមានកន្លង់ផ្សេងណា មកចែចង់នាង យកទៅបាត់ដែរ ។
ទោះបីជា ពេជ្រ សូលីកា បានផ្អាកច្រៀង និងសម្ដែង ដោយមិនបាច់មកអង្គុយត្បោងក្បាយជង្គង់ ខ្វាយខ្វល់រឿងអត់លុយចាយ ដូចតារាដទៃក្ដី ក៏នាងនៅតែបង្ហាញវត្តមានជារឿយៗ ក្នុងកម្មវិធីអ្នកសិល្បៈជិតស្និទ្ធ ដែលពួកគេ បានអញ្ជើញនាង ទៅជាភ្ញៀវកិត្តិយស ចូលរួមអបអរសាទរ តាមធម្មតាដែរ ។ ជាក់ស្ដែង កាលពីពេលកន្លងទៅ ពេជ្រ សូលីកា បានចូលរួមកម្មវិធីខួបកំណើត របស់តារាសម្ដែង អេនឌី ធ្វើឡើងភោជនីយដ្ឋាន ទន្លេបាសាក់ ។
អត្ថបទពី៖ Lookingtoday
ផ្សាយក្នុងក្រុម តារា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: