Lionel​ Messi​ អាច​នឹង​ត្រូវ​លក់​ចេញ​ពី​ក្លឹប​ Barcelona

0

ឥឡូវនេះ​កិច្ចព្រមព្រៀង​តម្លៃ​ខ្លួន​ដ៏​មហាសាល​២៥០​លាន​ផោន​របស់​កីឡាករ Lionel Messi ទំនងជា​ត្រូវ​ជាប់​គាំង​ហើយ ក្រោយ​ពេល​ដែល​កីឡាករ​អា​ហ្ស​ង់​ទីន​ម្នាក់​នេះ បាន​និយាយ​ដោយ​ខ្លួន​លោក​ផ្ទាល់ ថា​លោក​អាច​នឹង​ត្រូវ​គេ​លក់​ចេញពី​ក្លឹបBarcelona​នៅ​រដូវ​កាល​ក្តៅ​ខាងមុខនេះ។
បញ្ហា​ចោទ​នោះ គឺ​សមាជិក​គណៈ​ក្រុមប្រឹក្សាភិបាល​ក្លឹប Barcelona​យល់​ឃើញ​ថា កីឡាករ​ម្នាក់ នេះ​ហាក់ដូច​ជា​មាន​តម្លៃ​ខ្លួន​ខ្ពស់​ពេក​ហើយ​សម្រាប់​ពួកគេ ហើយ Lionel Messi ដឹងខ្លួន​ច្បាស់​ផង​ដែរ ចំពោះ​ករណីនេះ ដូច្នេះហើយ​ទើប​លោក​យល់​ឃើញ​ថា ភាព​ស្ទាក់ស្ទើរ​របស់​ក្លឹប គឺជា​ដើមហេតុ​តែមួយគត់ ដែល​ធ្វើឲ្យ​កុងត្រា​ថ្មី​របស់​លោក​ត្រូវ​ជាប់​គាំង​បែបនេះ។
សូមបញ្ជាក់ តារា​ស៊ូ​ពើ​ស្តា​ម្នាក់នេះ នៅមាន​រយៈពេល​៤​ឆ្នាំ​ទៀត​នៅក្នុង​កិច្ចសន្យា​បច្ចុប្បន្ន​របស់ លោក ហើយ​ខណៈ​នោះដែរ ក្លឹប​អ្នកមាន​របស់​បារាំង Paris Saint-Germain មាន​គោលបំណង​ចង់ ចំណាយ​លុយ​២០៥​លាន​ផោន​ ​នៅ​ក្នុង​​​ការ​ទិញ​ផ្តាច់​របស់​កីឡាករ​វ័យ​២៦​ឆ្នាំ​ម្នាក់​នេះ។
ទោះយ៉ាងណា​ក៏ដោយ Lionel Messi ចង់​នៅ​បន្ត​លេង​ជាមួយ​ក្លឹប Barcelona​រហូតដល់​លោក យល់​ឃើញ​ថា វា​ល្មម​ដល់ពេល​ដែល​លោក​ត្រូវ​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​នៅ​អាមេរិក​ឡាទីន​វិញ ហើយ តែ​វា​មិនមែន​ជា​ការសម្រេចចិត្ត​របស់​លោក​តែ​​ម្នាក់​ឯង​នោះ​ឡើយ។
តែ​ផ្ទុយទៅវិញ ប្រធាន​ក្លឹប Barcelona​លោក Josep Bartomeu មាន​ទស្សនៈ​ខុស​គេឯង ដោយ​លោក​ចង់​ចងសម្ព័ន្ធភាព​ជាមួយ Messi​រហូតដល់​កីឡាករ​ម្នាក់​នេះ​ប្រកាស​ចូលនិវត្តន៍​ពី​បាល់​ទៀត ដូច្នេះហើយ​ការ​ចង់បាន​តម្លៃ​ខ្លួន​២០.៥​លាន​ផោន​ក្នុង​១​ឆ្នាំ នឹង​ជ្រាប​កាន់​តែច្បាស់​នៅក្រោយ​ការប្រកួត World Cup២០១៤​ខាងមុខនេះ ដែល​ប្រារព្ធ​ឡើង​ទៅ​នៅ​ថ្ងៃទី​១២​ ខែ​មិថុនា ក្នុងប្រទេស​ប្រេ​ស៊ី​ល៕
M19-q-full
a10

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top