MH ៣៧០៖ ការស្រាវជ្រាវ នៅបាតសមុទ្រ មិនបាន លទ្ធផលអ្វីទាំងអស់

0

ការងារស្រាវជ្រាវនៅបាតសមុទ្រ ដើម្បីស្វែងរកយន្តហោះ MH ៣៧០ បានបញ្ចប់បេសកកម្មទី៧ របស់ខ្លួន កាល ពីថ្ងៃអាទិត្យកន្លងទៅ ដោយបានគ្របដណ្តប់ទៅលើផ្ទៃសមុទ្ធប្រហែល ពាក់កណ្តាល នៃតំបន់គោលដៅ សម្រាប់ ស្រាវជ្រាវទាំងមូល ដោយពុំទាន់បានរកឃើញសញ្ញាណាមួយពីយន្តហោះ ដែលបានបាត់នៅឡើយទេ។
CNN  ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ បានឲ្យដឹងថា រហូតមកទល់ពេលនេះ វាមានរយៈពេល៤៤ ថ្ងៃមកហើយ វាហាក់ដូចជាការស្រាវជ្រាវនេះ គ្មានទីបញ្ចប់សម្រាប់អ្នកដំណើរទាំង២៣៩នាក់ និងបុគ្គលិកនៅលើ យន្តហោះ ដោយខ្លះនៅតែរក្សាក្តីសង្ឃឹមថា អព្ភូតហេតុដ៏អស្ចារ្យ អាចកើតឡើង។
ក្រុមការងារស្រាវជ្រាវនឹងបន្តបេសកកម្មទី៨ របស់ខ្លួនបន្តទៀត បន្ទាប់ពីបេសកកម្មទី៧ បានបញ្ចប់កាលពីព្រឹក ថ្ងៃអាទិត្យ ដោយការស្រាវជ្រាវនឹងធ្វើឡើងនៅបាតមហាសមុទ្រឥណ្ឌាភាគខាងត្បូង។
កិច្ចខិតខំប្រឹងប្រែងនេះ ជាកិច្ចការសំខាន់មួយក្នុងការងារស្រាវជ្រាវ យ៉ាងនេះក្តីយើងមិនទាន់ទទួលបានព័ត៌មាន សូម្បីបន្តិចបន្តួចពីយន្តហោះបាត់ដំណឹងនោះនៅឡើយ។ ប្រភពព័ត៌មានពីមជ្ឈមណ្ឌលប្រតិបត្តិការភ្នាក់ងាររួម របស់អូស្រ្តាលី បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រចំនួន ១១គ្រឿង និងនាវាចំនួន១២គ្រឿង នឹងចូលរួមក្នុងការងារស្រាវ ជ្រាវនេះ។ ក្រុមការងារមានគម្រោងស្រាវជ្រាវទៅលើតំបន់គោលដៅពីរ ដែលមានផ្ទៃក្រលាសរុបប្រហែល ១៨.៧ ០០ម៉ាយល៍ការ៉េ ដែលស្មើនឹង ៤៨.៥០០គីឡូម៉ែត្រការ៉េ។
លោក Hishammuddin Hussenin បាននិយាយថា អ្នកជំនាញបានព្យាយាមបង្រួមតំបន់ស្រាវជ្រាវឲ្យកាន់តែតូច ជាងមុន។ លោកបានអំពាវនាវដល់មនុស្សទាំងអស់លើពិភពលោក សូមមេតា្តបន់ស្រន់ទាំងអស់គ្នាឲ្យកាន់តែខ្លាំង ដោយក្រុមការងារនឹងស្វែងរកមធ្យោបាយស្រាវជ្រាវក្នុងរយៈពេលពីរថ្ងៃទៀត។
ការបរាជ័យក្នុងការស្វែងរកគន្លឹះ ដើម្បីឈានទៅដល់ការស្វែងរកយន្តហោះ មិនមែនមានន័យថា ប្រតិបត្តិការ ស្រាវជ្រាវនេះត្រូវបញ្ឈប់នោះទេ វាគ្រាន់តែជាការប្រើប្រាស់មធ្យោបាយផ្សេងទៀតប៉ុណ្ណោះ។ លោកបន្តថា ការ ងារស្រាវជ្រាវនៅតែបន្តទៅមុខជានិច្ច។
យ៉ាងនេះក្តី លោកបានលើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃការងារស្រាវជ្រាវកាន់តែមានការលំបាកកាន់តែខ្លាំង ឡើងៗ។
លោកបន្តថា ធម្មជាតិមិនបានបង្កភាពងាយស្រួលដល់ការងារនេះឡើយ។ ខ្យល់ព្យុះត្រូពិកនឹងបក់បោកនៅតំបន់ ភាគខាងពាយព្យ នៃតំបន់ស្រាវជ្រាវ។ ទោះបីវាមិនបានបង្កការវាយប្រហារដោយផ្ទាល់ ប៉ុន្តែក៏បានបន្ថែមនូវ កម្លាំងខ្យល់បក់ និងភ្លៀងធ្លាក់ថែមទៀតនៅព្រឹកថ្ងៃអាទិត្យ រហូតដល់ថ្ងៃចន្ទនេះ។
លោក Hamid Ramlan ដែលមានកូនស្រី និងកូនប្រសារប្រុសនៅលើយន្តហោះ បានលើកឡើងថា លោកមិន បានទទួលដំណឹងអ្វីថ្មីពីការផ្តល់ព័ត៌មានរបស់រដ្ឋាភិបាលម៉ាឡេស៊ីឡើយ។ លោកបន្តថា ក្រុមគ្រួសារភាគច្រើនបន្ត ប្រកាន់ខ្ជាប់នូវក្តីសង្ឃឹម ដោយឡែកមនុស្សខ្លះទៀត បានជឿជាក់ទៅលើប្រភពព័ត៌មាន ដែលបានលើកឡើងថា យន្តហោះបានប្រឈមមុខនឹងការប្លន់។ ដោយឡែកលោកផ្ទាល់គិតថា យន្តហោះ បានធ្លាក់ ហើយពុំមានអ្នកណា ម្នាក់នៅរស់រានមានជីវិតឡើយ។
អ្វីដែលបានកើតឡើង បានបង្កើតឲ្យមានរឿងអាថ៌កំបាំង ចំណែកគ្រួសារជនរងគ្រោះហាក់មានការបាត់បង់ជំនឿ ចិត្តបន្តិចម្តងៗ ដោយសារការកង្វះនូវការទទួលបានព័ត៌មានពីអាជ្ញាធរពាក់ព័ន្ធ។ ប្រភពព័ត៌មានមួយចំនួន ដែល ទទួលបានក្នុងរយៈពេលប្រាំមួយសប្តាហ៍បន្ទាប់ពីយន្តហោះបាត់ដំណឹង វាបានជួយបង្កើតជារូបរាងសម្រាប់ការ សន្និដ្ឋានមួយចំនួន ប៉ុន្តែវានៅតែមិនអាចឆ្លើយតបនឹងសំណួរដ៏សំខាន់មួយថា ហេតុអ្វីបានជាយន្តហោះ ហោះ ហើរខុសគន្លងនៃដងផ្លូវហោះហើរ ហើយថា តើវានៅទីណាក្នុងពេលនេះ?
ប្រភពពីមន្ត្រីជាន់ខ្ពស់របស់អាកាសចរណ៍ម៉ាឡេស៊ី បានលើកឡើងថា យន្តហោះបានងាកចេញពីផ្លូវហោះហើរ របស់ខ្លួនក្នុងពេលស្ថិតនៅក្នុងដែនអាកាសរបស់ប្រទេសវៀតណាម។ វាបានងាកឆ្វេងក្នុងកម្រិត ៣៩.០០០ហ្វីត ដែលមានកម្រិតទាបជាងកម្រិតសុវត្ថិភាព ដែលខ្ពស់បំផុតដែលមានរហូតដល់ ៤៣.០០០ហ្វីត។
ក្រុមអាកាសចរណ៍ម៉ាឡេស៊ី បានឆ្លើយតបនូវសំណួរផ្សេងៗរបស់ភ្នាក់ងារ CNN ដូចជា តាមប្រភពបានឲ្យដឹងថា យន្តហោះត្រូវបានបំពាក់ដោយឧបករណ៍សម្រាប់បង្ហាញទីតាំងយន្តហោះចំនួនបួន។ ក្នុងករណីដែលយន្តហោះ ធ្លាក់ វាមានតួនាទីបង្ហាញទីតាំងរបស់យន្តហោះទៅដល់ផ្កាយរណប។
សាច់ញាតិជនរងគ្រោះ បានដាក់ចេញនូវសំណួរចំនួន២៦សំណួរ ដោយពួកគេមានបំណងចង់ឲ្យមន្ត្រីរដ្ឋាភិបាល ម៉ាឡេស៊ីស្រាយចម្ងល់របស់ពួកគេ ដែលការឆ្លើយសំណួរនេះ នឹងធ្វើឡើងក្នុងទីក្រុងប៉េកាំងនាសប្តាហ៍ក្រោយ នេះ។ គួរបញ្ជាក់ថា អ្នកដំណើរលើយន្តហោះភាគច្រើនជាជនជាតិចិន។
លោក Hishammuddin ជាអ្នកការពាររដ្ឋាភិបាលក្នុងប្រតិបត្តិការស្រាវជ្រាវនេះ បានលើកឡើងថា បញ្ហាដ៏លំបាក មួយក្នុងការងារស្រាវជ្រាវរកយន្តហោះ គឺការដោះស្រាយបញ្ហាជាមួយគ្រួសារជនរងគ្រោះ៕

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top