បះសក់ យន្តហោះ ម៉ាឡេស៊ី MH192 បង្ខំចិត្តចុះចត ជាបន្ទាន់ ខណៈផ្ទុះកង់ នៅលើអាកាស
ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ជើងហោះ MH192 របស់ម៉ាឡេស៊ី ដឹកអ្នកដំណើរ និងក្រុមនាវិក ចំនួន ១៦៦នាក់ ត្រូវបានបញ្ជាឲ្យ ត្រឡប់មកចុះចត នៅទីក្រុង កូឡាឡាំពួរ វិញ បន្ទាប់ពីមានបញ្ហា នៃមុខងារ ក្នុងការចុះចត ពោល កង់ខាងមុខ បានផ្ទុះឡើង ។ ព័ត៌មាន ស្កាយញូវ ចេញ ផ្សាយនៅម៉ោង ០១ និង១០នាទី យប់ចូលថ្ងៃ ច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០១៤ នេះឲ្យដឹងថា យន្ត ហោះ ដែលមានបញ្ហា ផ្នែកចុះចត មួយនេះបានចាកចេញពី ទីក្រុង កូឡាឡាំពួរ ឆ្ពោះទៅកាន់ ក្រុង Bangalore ភាគខាងត្បូង ប្រទេសឥណ្ឌា តម្រូវឲ្យមកចុះចតនៅម៉ាឡេស៊ី វិញ ក្រោយពីបាន ហោះហើរ បានពាក់កណ្តាលផ្លូវ ។
គួរបញ្ជាក់ថា ជាង ២ម៉ោងក្រោយមក តាមការឲ្យដឹងពី លោក Hishammuddin Hussein រដ្ឋមន្រ្តី ការពារជាតិ និង ដឹកជញ្ជូន របស់ម៉ាឡេស៊ី បានសរសេរនៅ ទំព័រ ទ្វីតធ័រ អោយដឹងថាថា យន្ត ហោះ ជើងហោះលេខ MH192 បានចុះចតដោយសុវត្ថិភាព ហើយនាពេលនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ
ប្រភព ៖ ស្កាយញូវ
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: