ញាក់សាច់!មិនដឹងឆ្លើយតបទៅ នឹងភ្ញៀវយ៉ាងណាក្រុមហ៊ុនអាកាស ចរណ៍U.Sបង្ហោះរូបយន្ដហោះ ជ័រក្នុងប្រដាប់ភេទនារីតែម្ដង!
អាមេរិក៖ អ្នកដែលតែងតែតាមដាន Twitter របស់អ៊ែរឡាញ U.S. Airways បានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពី ឃើញរូបភាពស្រាតរបស់នារីម្នាក់ បានដាក់ យន្ដហោះ ចូលទៅក្នុងប្រដាប់ភេទរបស់នាង។
យ៉ាងណាមិញ ការបង្ហោះរូបភាពនេះឡើង គឺដើម្បីធ្វើការឆ្លើយតបទៅ នឹង អតិថិជនម្នាក់ ដែលមានឈ្មោះថា អ៊ែលី ដែលនាងបានធ្វើការរិះគន់ទៅលើ សេវាកម្មរបស់អ៊ែរឡាញនេះ នៅពេលដែលនាង មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីជើងហោះហើររបស់នាង បានពន្យារពេល ដែលនាងបាន សរសេរប្រាប់ ទៅកាន់ Twitter របស់អ៊ែរឡាញនេះផងដែរ។
ជំនួសដោយការឆ្លើយតបយ៉ាងត្រឹមត្រូវ ទៅកាន់អតិថិជនមួយនេះ ក្រុមហ៊ុនមួយនេះ បែរជាចែកចាយ រូបភាពអាសអាភាសរបស់តារា ម៉ូដែលម្នាក់ ដែលនាងបានដាក់យន្ដហោះជ័រ នៅចំចន្លោះជើងទាំងពីររបស់នាង។ ក្រោយពីអ្នកប្រើប្រាស់ Twitter បានឃើញរូបភាពដែលក្រុមហ៊ុននេះ បានចែកចាយ ពួកគេក៏នាំគ្នា និយាយរឿងនេះយ៉ាងក្ដៅគគុកនៅ ក្នុងអនឡាញ ដែលប្រហែលជា មួយម៉ោងក្រោយមក ក្រុមហ៊ុននេះ ក៏បានលុបរូបភាពចោល និងធ្វើការសុំទោសជាសាធារណៈ។
ជាចុងក្រោយ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បាននិយាយថា ' ក្រោមការសើុបអង្កេតរបស់ពួកយើង ពួកយើងអាចដឹងថា រូបភាពដើមនេះត្រូវបាននរណាមក បង្ហោះនៅក្នុង Twitter របស់ពួកយើង ដែលជាអចេតនា វាភ្ជាប់ទៅជាមួយនឹង ការឆ្លើយតបទៅកាន់ អតិថិជននោះតែម្ដង។ ពួកយើងពិតជាមានការស្ដាយក្រោយ យ៉ាងខ្លាំងចំពោះកំហុសមួយនេះ ហើយពួកយើងក៏កំពុងតែ ធ្វើការសារើឡើងវិញ ដើម្បីជៀសវាងនៅកំហុសបែបនេះ នាថ្ងៃអនាគត ' ៕
នេះជារូបភាព ដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះធ្វើ ការចែកចាយ
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: