ញ៉ាំឆ្អែតអត់ការងារធ្វើ ទៅញ៉ុះឆ្កែ កម្មពារឆ្កែដាច់ច្រវាក់ ខាំរបួសធ្ងន់! (video inside)

0

នេះហើយជាកម្មពារ ទាន់ហន់សងវិញភ្លាមៗ!
វីដេអូមួយ ត្រូវបានបង្ហោះនៅលើបណ្តាញអ៊ីនធើណែត ដោយបានបង្ហាញពី សកម្មភាពបុរសម្នាក់ ញ៉ាំឆ្អែតអត់ការងារធ្វើ គិតថាសប្បាយ ក៏ទៅញ៉ុះឆ្កែដែលជាប់ច្រវាក់លេង មិននឹងស្មានថា ឆ្កែដាច់ច្រវាក់ ក៏ខាំរបួសវិញ អត់អំពើ។
ក្នុងនោះដែរ បុរសនេះ ត្រូវបានគេស្គាល់អត្តសញ្ញាណថា ជាជនជាតិម៉ិចស៊ិចកូ ត្រូវឆ្កែខាំយ៉ាងដំណំ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ដែលមុតជ្រៅនោះ។
គួរបញ្ជាក់ផងដែរថា នេះជាមេរៀនមួយ សម្រាប់ប្រិយមិត្តទាំងអស់គ្នាចងចាំទុក គប្បីមិនត្រូវទៅរករឿងបុគ្គលណាម្នាក់ឡើយ គេអត់មាត់មិនអីទេ ប្រយ័ត្នតែគេអត់ទ្រាំមិនបាន នោះនឹងដាច់ច្រវាក់ បកខាំវិញ របួសមិនខានទេ។

ដូចនេះ បើចង់ដឹងច្បាស់ ទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ មេត្រូ
ដោយ RoMeo
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top