សំនួរដំបូងគេបង្អស់ សួរដោយ នារីកម្ពុជាវ័យក្មេង សួរផ្ទាល់ទៅកាន់ លោក បារ៉ាក់ អូបាម៉ា ! (Video Inside)

0

កាលពីពេលម្សិលមិញនេះ បណ្តាអ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត ជាពិសេស នៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា មានការ ចាប់អារម្មណ៍ខ្លាំង ទៅលើវីដេអូឃ្លីបមួយ ដែលបង្ហាញពីការ សួរសំនួរដំបូងគេបង្អស់ ពីសំណាក់ នារីកម្ពុជា វ័យក្មេងម្នាក់ ទៅកាន់ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។
នាឱកាស នៃកិច្ចជួបសំណេះសំណាល របស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ជាមួយ នឹងក្រុមយុវជន នៃបណ្តាប្រទេស ជាសមាជិកអាស៊ានទាំងអស់ នៅក្នុងសាល គំនិតផ្តើមថ្នាក់ដឹកនាំយុវវ័យអាស៊ីអាគ្នេយ៍ ដែលបានប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យ ម៉ាឡាយូ នៃប្រទេសម៉ាឡេស៊ីនោះ លោក អូបាម៉ា បានផ្តល់ឱកាសដល់យុវជន ក្នុងការលើកជាសំនួរ មកកាន់រូបលោកផ្ទាល់ តែម្តង ហើយលោក នឹងធ្វើការ ឆ្លើយតបទៅវិញ។
នៅក្នុងកិច្ចចាប់ផ្តើមលើកជាសំនួរនោះ មានយុវជនជាច្រើន បាននាំគ្នាលើកដៃព្រោងព្រាត ហើយលោក បារ៉ាក់ អូបាម៉ា ក៏បានចង្អុលទៅកាន់ នារីវ័យក្មេងម្នាក់ ដើម្បីទទួលសំនួរ ដំបូងគេបង្អស់ ដែលលោក អូបាម៉ា នឹងធ្វើការឆ្លើយ។
តាមរយៈវីដេអូឃ្លីប បានឲ្យដឹងថា សំនួរទីមួយ ដំបូងបង្អស់នោះ ត្រូវបានលើកឡើង ដោយ នារីកម្ពុជា មួយរូប មានឈ្មោះថា សូគីម ជាអតីតនិស្សិតមួយរូប ដែលបញ្ចប់ការសិក្សា មកពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ នាងបានសួរទៅកាន់ លោក អូបាម៉ាថា៖ "កាលពីលោក ស្ថិតក្នុងវ័យជាង២០ឆ្នាំ តើលោកធ្លាប់បានស្រម៉ៃចង់ធ្វើជាអ្វីទៅថ្ងៃអនាគត?" "ហើយមកដល់ពេលនេះ តើលោក បានទទួលជោគជ័យអ្វីខ្លះ នៃក្តីស្រម៉ៃនោះ?" "តើលោកធ្វើដូចម្តេចដែរ ទើបអាចទទួលបាន ភាពជោគជ័យនោះបាន?"
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនានូវវីដេអូឃ្លីប ខាងក្រោមទាំងអស់គ្នា៖
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ប្រភពវីដេអូពី យូធូប
ដោយ សី
ខ្មែរឡូត 

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top