ញាក់សាច់! ឧទ្ធម្ភាគចក្រមួយគ្រឿង ធ្លាក់លើផ្ទះរបស់ ប្រជាជនដែល រស់នៅយ៉ាងកុះករ! [VIDEO]
តៃវ៉ាន់៖ អ្នកបើកបរឧទ្ធម្ភាគចក្រ ពីររូបបានគេច ផុតពីសេចក្តីស្លាប់ ដោយសំណាងបំផុត នៅពេលដែល ឧទ្ធម្ភាគច្រករបស់ពួកគេ ដែលជាប្រភេទ Apache បានធ្លាក់លើអគារ មួយកន្លែងនៅ ក្នុងតំបន់ Taoyuan ភាគខាងជើង តៃវ៉ាន់ កាលពីម្សិលមិញនេះ។
អ្នកបើកបរ ទាំងពីរនាក់នោះ សុទ្ធតែជាជនជាតិ តៃវ៉ាន់ ទទួលរងរបួស ដោយសារតែឧបត្តិហេតុនោះ តែពួកគេត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហើយអាចសង្រ្គោះបាន ដោយរបួសទាំងនោះ មិនប៉ះពាល់ដល់ ជិវិតឡើយ។
យោងទៅតាម អ្នកនាំពាក្យរបស់យោធា បានអោយដឹងថា ឧបត្តិហេតុនេះកើតឡើង អំឡុងពេលការ ហ្វឹកហាត់ទៅតាមទម្រង់ការ។ រីឯបុគ្គលិកជួយសង្រ្គោះ ក៏បានទៅដល់ កន្លែងដែលឧទ្ធម្ភាគចក្រមួយគ្រឿង នោះបានធ្លាក់ភ្លាមៗផងដែរ។
យ៉ាងណាមិញ មិនមានមនុស្សណា រងរបួសទៀតឡើយ បើទោះបីជា វាបានធ្លាក់នៅ លើអគារដែល កន្លែងរបស់ប្រជាជន ស្នាក់នៅយ៉ាងច្រើន ក៏ដោយ។
គួរបញ្ជាក់ផងដែរថា ឧទ្ធម្ភាគចក្រប្រភេទនេះ តៃវ៉ាន់បានទិញ ពីសហរដ្ឋអាមេរិក ហើយក៏ធ្លាប់ត្រូវបាន សហរដ្ឋអាមេរិក ព្រមានថាវាអាច នឹងមានកំហុសឆ្គង លើបច្ចេកទេសផងដែរ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: