មហាសេដ្ឋី វ័យក្មេង ទម្លាយការពិត នូវរឿងរ៉ាវ ដែលលោកត្រូវមិត្តស្រី វាយធ្វើបាប ឡើងទក់សាច់ ជាប្រចាំ!
អាមេរិក ៖ សហគ្រិន ជនជាតិ អង់គ្លេស ម្នាក់បាន លាតត្រដាង អាថ៍កំបាំង របស់ខ្លួន ដែល គាត់ត្រូវ បានវាយ យ៉ាងដំណំ និង ធ្វើទុក្ខបុកម្នេញ ដោយអតីត មិត្តស្រីរបស់គាត់ ដើម្បីអោយ បុរសលើ ពិភពលោក យល់ដឹង ពីការប្រឆាំងអំពើ ហិង្សា លើបុរស។
គួរបញ្ជាក់ផងដែរ បុរសរូបនេះ មានឈ្មោះ Ben Way មានអាយុ ៣៣ ឆ្នាំ បាន ប្រាប់ប្រភព សារព័ត៌មាន ថា គាត់ត្រូវ បានអតីត មិត្តស្រី របស់គាត់ ដាល់ចង្ការ វាយ ក្តិច មូល ហើយ ចាក់នឹង ស្បែកជើង កែងចោត របស់នាង អ្វីដែលធ្ងន់ធ្ងរ នោះ គឺនាង បានវាយប្រដាប់ភេទ របស់លោកទៀតផង។ ដោយសារតែ មានការភ័យខ្លាច ពេក មានយប់ខ្លះ លោកបាន យកកាំបិតទៅ លាក់ ព្រោះខ្លាចនាង ធ្វើអ្វីដែល កាន់តែធ្ងន់ធ្ងរ ជាងនេះ។
ជាក់ស្តែង មហាសេដ្ឋី ជនជាតិអង់គ្លេស ម្នាក់នេះ បានជួបអតីត មិត្តស្រីរបស់គាត់ បីឆ្នាំកន្លងមកហើយ បន្ទាប់ពីគាត់ ផ្លាស់ប្តូរទីលំនៅ ពី Silicon Valley ចក្រភពអង់គ្លេស មកកាន់ សហរដ្ឋអាមេរិក។
ហើយចំនងស្នេហា របស់នាង និង លោក ត្រូវបានបញ្ចប់ ក្រោយពេល ដែលលោករស់នៅជាមួយ នាងរយៈពេល មួយឆ្នាំ ហើយ គាត់បានបន្ថែមថា គាត់នៅតែ ស្រលាញ់នាង ងុបងល់ដដែល ទោះបីជានាង ធ្លាប់វាយធ្វើបាប លោកក៏ដោយ។
គាត់បានបា្រប់ MailOnline ថា”វាគឺជាស្នេហា ដែលផ្អែមល្ហែម ដែលហេតុតែធ្វើអោយខ្ញុំនៅតែ ស្រលាញ់រូបនាង ប៉ុន្តែ ពីរបីខែក្រោយមក អ្វីៗ ត្រូវបានផ្លាស់ប្តូរ បន្ទាប់ពី ខ្ញុំបានស្នើរ សុំឲ្យនាង ទុកពេលវេលា អោយខ្ញុំខ្លះផង ប៉ុន្តែ នាងកាន់តែ តោងកាន់តែ ស្អិតទៅៗ ដែលធ្វើអោយ ស្នេហា មួយនេះ ត្រូវដើរដល់ ផ្លូវបញ្ចប់”។
លោក Way បានសរសេរ នៅលើ វេបសាយមួយ នូវសំដីដែល គាត់បាននិយាយទៅកាន់ អតីតមិត្តស្រី គាត់ថា ”បងកំពុងតែគេង ហើយបានសុំ អង្វរអូន អោយបងបាន គេងខ្លះផង ព្រោះ ថ្ងៃស្អែកបង ត្រូវធ្វើការទៀត ប៉ុន្តែ អូននៅតែ មិនឈប់ស្រែក ហើយអង្គុយលើបង មិនត្រឹមតែ ប៉ុណ្ណោះទេ ថែមទាំង ដាល់បងបី ដៃចំចង្ការទៀត។"
តាមប្រភពសារព័ត៌មាន បានឲ្យដឹងទៀតថា លោក Way គឺជាបុរសដែល ចាប់ផ្តើម ជីវិតជាអ្នកជំនួញ តាំងពីគាត់ មានអាយុ ១៥ ឆ្នាំ ម្ល៉េះ ហើយបាន ទទូល ប្រាក់ចំនេញ ចំនូន ៣៣ លានដុល្លារអាមេរិក នៅពេល ដែលគាត់មាន អាយុ ១៧ ឆ្នាំ ប៉ុន្តែ គាត់បាន បាត់បង់ វាទាំងអស់។ទោះ ជាយ៉ាងណាក៏ដោយ គាត់បានសាង ទ្រព្យសម្បតិ របស់គាត់ ឡើងវិញ នៅពេល គាត់មានអាយុ ២១ ឆ្នាំ ដែលធ្វើអោយ អ្នកអានទាំង អស់គិតថា គាត់គឺជា បុរស ឫ ក៏ ជានារី អោយពិតប្រាកដ ព្រោះតែ គាត់គឺជា មហាសេដ្ឋី ជោគជ័យ កសាង ទ្រព្យសម្បត្តិ ដោយសមត្ថិភាព ផ្ទាល់ខ្លួន ប៉ុន្តែ ត្រូវបាន វាយដំដោយ មិត្តស្រីទៅវិញ។
លោក Way ក៏បានបន្តទៀតថា “មិត្តស្រីរបស់ខ្ញុំ បានសន្យាថា នឹងឈប់វាយខ្ញុំ ទៀតហើយ ប៉ុន្តែវាមិន ដូចជាការសន្យា របស់នាងទេ ។ ជីវិតរបស់ខ្ញុំ មិនដូចពីមុនទេ នាងនៅតែ វាយដំច្រំធាក់ ខ្ញុំដូចពីមុន”។
ដោយសារតែ ទ្រាំមិនបាន នឹងអំពើហិង្សា ដែលមិត្តស្រី របស់ខ្លួនបានប្រព្រឹត្តិ លោក Way ក៏បានចាកចេញ ពីផ្ទះរបស់លោក មួយរយៈ ហើយ ក្រោយមក គាត់ក៏បាន ត្រលប់មកវិញ ព្រោះតែនាង បានវិលត្រលប់ ទៅនៅ ជាមួយម្តាយនាង។
ទោះបីជានាង បានទៅនៅជាមួយ ម្តាយក៏ដោយ នៅយប់ ម៉ោង ១១:៣០ នាទី នាងបានមក មុខផ្ទះរបស់ លោក Way វិញ ដោយស្រវឹង ហើយបាន ស្រែកអោយ លោកបើកទ្វារ អោយនាងចូល។
លោកបាន និយាយទៅនាងថា “នៅពេលដែល អ្នកចាប់ផ្តើម វាយដំខ្ញុំ ខ្ញុំចង់តែចាកចេញ ពីផ្ទះទេ”។ ប៉ុន្តែ គ្រប់ពេលដែល លោកបានដើរទៅ ដល់ទ្វារ នាងតែងស្រែកថា "ជួយផង" ដែលធ្វើអោយ អ្នកជិតខាង របស់លោក គិតថាលោកជាអ្នក ប្រើអំពើហិង្សាទៅវិញ។
នៅពេល ដែលនាងចាប់ផ្តើម ចង់វាយលោក ប្រាកដណាស់ ថាសំលេងរបស់នាង ពិតជា លឺដល់ប៉ូលីស ដូច្នេះ លោកបាន ទាញយក ទូរស័ព្ទ iPhone មកដើម្បីថត សកម្មភាព របស់នាង បើមិនដូច្នេះ ទេ ពិតជាគ្មាន នរណាជឿថា នាងវាយលោក ឡើយ។
យោងតាមសម្តី របស់លោក Way ប៉ូលីសបាន ជឿថា នាងពិតជាបាន វាយលោកមែន ប៉ុន្តែ ប៉ូលីសមិនបាន ចាប់ខ្លួននាង ទេ គឺគ្រាន់តែ យកនាងចេញ ពីក្នុងផ្ទះរបស់លោក Way តែប៉ុណ្ណោះ។ ប៉ុន្តែនាង បាននៅមុខផ្ទះ លោកអស់រយៈពេល ៨ ម៉ោង ហើយថែមទាំង ទាត់ទ្វារ , និង គប់ដុំថ្មទៀតផង។ ទ្រាំមិនបាន លោកក៏បាន ទូរស័ព្ទ ទៅ មិត្តរបស់នាង មកទទួលនាង ដូច្នេះ លោក អាចរត់ចេញ ពីផ្ទះ។
លោក Way បានប្រាប់ MailOnline ទៀតថា “ការសរសេរ ពីអាថ៍កំបាំង របស់ខ្លូនឯង ចេញអោយ សារធារណៈជន អានពិតជា លំបាកណាស់ ប៉ុន្តែ គាត់ចង់ឲ្យ បុរសទាំងឡាយ ដែលស្ថិតនៅ ក្នុងស្ថានភាព ស្នេហា វាយដំ ដូចលោក អោយហ៊ាន និយាយចេញ ទោះបីជា មានការខ្មាស់អៀន ក៏ដោយ។ គាត់ថា គាត់មិនចង់ ធ្វើជាប្រុស ដែលវាយស្រីនោះទេ គាត់អាចតបត នឹងនាងបាន ប៉ុន្តែ លោកពិត ជាមិនចង់ ធ្វើអោយនាង មានរបួសឡើយ។
លោកក៏បាន បន្ថែមនៅ ក្នុងអត្ថបទ របស់លោកថា “ខ្ញុំជាបុរសជោគជ័យ ហើយខ្ញុំអាច ប្រឈមមុខ នឹង ស្ថានភាព ស្មុគស្មាញ ជារៀងរាល់ថ្ងៃ ដែល ខ្ញុំមិនរអ៊ូរទាំ ដែលនាង វាយដំខ្ញុំ រាល់ថ្ងៃ ប៉ុន្តែ ខ្ញុំគ្រាន់តែ ចង់អោយ គូស្នេហ៍ ទូទាំង ពិភពលោក នឹងមិនធ្វើបែបនេះ ហើយបើអ្នក ស្រលាញ់អ្នកណាម្នាក់ ហើយ ត្រូវចេះគោរព គ្នាទៅវិញទៅមក ដើម្បីអោយជីវិតស្នេហា របស់អ្នក នៅគង់វង្សយូរអង្វែង” ។
យ៉ាងណាមិញ មហាសេដ្ឋីរូបនេះ នៅតែអះអាងថា អតីតមិត្តស្រី របស់គាត់ មិនមែន ជាមនុស្សអាក្រក់ ហើយលោកនៅតែ ស្រលាញ់នាងដដែល ហើយប្រសិន បើនាងអាចផ្លាស់ប្តូរ លោកនិង នាងប្រហែលជាអាច សាងស្នេហា ជាថ្មីឡើងវិញ៕

លោក Way និង អតីតមិត្តស្រី

លោក Way
ប្រភព ៖ បរទេស
ដោយ ៖ លីណា
ខ្មែរឡូត